នាយករដ្ឋមន្រ្តីហុងគ្រីនិយាយថា ទណ្ឌកម្មលើរុស្ស៊ីវាមិនបានជួយអ៊ុយក្រែនទេ ថែមទាំងនាំឲ្យអឺរ៉ុបជួបវិបត្តិសេដ្ឋកិច្ចទៀត!!
Breaking News

នាយករដ្ឋមន្រ្តីហុងគ្រីនិយាយថា ទណ្ឌកម្មលើរុស្ស៊ីវាមិនបានជួយអ៊ុយក្រែនទេ ថែមទាំងនាំឲ្យអឺរ៉ុបជួបវិបត្តិសេដ្ឋកិច្ចទៀត!!

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុកាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីត្រូវបាន “គណនាខុស” ហើយអាចបំផ្លាញសេដ្ឋកិច្ចរបស់អឺរ៉ុបទាំងមូល លុះត្រាតែទីក្រុងព្រុចសែល ផ្លាស់ប្តូរជំហររបស់ខ្លួន។

លោក Orban ដែលជាអ្នករិះគន់ដោយឥតសំចៃមាត់ចំពោះគោលនយោបាយរបស់សហភាពអឺរ៉ុប ស្តីពីរុស្សី បាននិយាយថា “ពេលវេលានៃការពិតត្រូវតែមកដល់នៅទីក្រុងប្រ៊ុចសែល នៅពេលដែលមេដឹកនាំទទួលស្គាល់ថាពួកគេបានធ្វើការគណនាខុស ថាគោលនយោបាយដាក់ទណ្ឌកម្មគឺផ្អែកលើការសន្មតខុស ហើយវាត្រូវតែផ្លាស់ប្តូរ”។

លោកបាននិយាយថា ខណៈពេលដែលអ៊ុយក្រែនត្រូវការជំនួយ មេដឹកនាំប្លុកគួរតែផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ពួកគេទាក់ទងនឹងប្រទេសរុស្ស៊ី ។

លោកបានបន្ថែមថា ទណ្ឌកម្មបានបរាជ័យក្នុងការធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីមានអស្ថិរភាព ហើយមិនបានបង្ខំទីក្រុងម៉ូស្គូឲ្យបញ្ឈប់ប្រតិបត្តិការយោធានោះទេ ។ លោកបន្តថា ពួកគេបានបង្កការខូចខាតយ៉ាងទូលំទូលាយដល់ស្ថិរភាពសេដ្ឋកិច្ចផ្ទាល់របស់សហភាពអឺរ៉ុប ។

មេដឹកនាំហុងគ្រីបាននិយាយថា “ទណ្ឌកម្មមិនជួយអ៊ុយក្រែនទេ ប៉ុន្តែវាអាក្រក់សម្រាប់សេដ្ឋកិច្ចអឺរ៉ុប ហើយប្រសិនបើវាបន្តដូចនេះ ពួកគេនឹងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុបខ្លួនឯង អ្វីដែលយើងឃើញនៅពេលនេះ គឺមិនអាចទ្រាំទ្របាន” ។

លោក Orban បានព្រមានអំពីវិបត្តិសេដ្ឋកិច្ចដែលកំពុងខិតជិតមកដល់នៅក្នុងសហភាពអឺរ៉ុបជាលទ្ធផលនៃគោលនយោបាយប្រឆាំងរុស្ស៊ីកាលពីខែឧសភា នៅពេលដែលគាត់បាននិយាយថា វិបត្តិថាមពលបច្ចុប្បន្ន រួមជាមួយនឹងការដំឡើងអត្រាការប្រាក់នៅក្នុងសហរដ្ឋអាម៉េរិក អឺរ៉ុបបានរួមគ្នានាំមកនូវយុគសម័យនៃអតិផរណាខ្ពស់មកវិញ ដែលនឹងនាំមកនូវយុគសម័យនៃវិបត្តិសេដ្ឋកិច្ច ។
លោក Orban បានព្រមានថា “ដំបូងឡើយ ខ្ញុំគិតថាយើងគ្រាន់តែបាញ់ជើងខ្លួនឯង ជាមួយនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ប៉ុន្តែឥឡូវនេះ វាច្បាស់ណាស់ថាសេដ្ឋកិច្ចអឺរ៉ុបបានបាញ់សម្លាប់ខ្លួនឯង ហើយសួតរបស់អឺរ៉ុបកំពុងហុយផ្សែង” ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *