នាយករដ្ឋមន្រ្តីហុងគ្រីលោក Victor Orban បានបណ្តេញប្រធាន និងអនុប្រធានឧតុនិយមរបស់ខ្លួនចោល បន្ទាប់ពីព្យាករណ៍អាកាសធាតុខុស
Breaking News

នាយករដ្ឋមន្រ្តីហុងគ្រីលោក Victor Orban បានបណ្តេញប្រធាន និងអនុប្រធានឧតុនិយមរបស់ខ្លួនចោល បន្ទាប់ពីព្យាករណ៍អាកាសធាតុខុស

លោក Victor Orban បាន​បណ្តេញប្រធាន និងអនុប្រធានផ្នែកឧតុនិយមរបស់ខ្លួនចោលភ្លាមៗក្រោយពីធ្វើការ “ព្យាករណ៍អាកាសធាតុខុស” ដែលជាហេតុធ្វើឱ្យប្រទេសហុងគ្រីត្រូវធ្វើការពន្យារពេលបាញ់កាំជ្រួចក្នុងទិវាថ្ងៃបង្កើតប្រទេសនេះឡើង នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រធាន និងអនុប្រធានផ្នែកព្យាករណ៍ឧតុនិយមជាតិហុងគ្រី ត្រូវបានបញ្ជាឱ្យចាកចេញពីតំណែងបន្ទាប់ពីពួកគាត់ធ្វើការព្យាករណ៍អាកាសធាតុខុស ថានឹងមានព្យុះដ៏ធំមួយនឹងមកដល់នៅថ្ងៃសៅរ៍ ទី20 ខែសីហា ប៉ុន្តែមកទល់នឹងពេលនេះមិនឃើញមានអ្វីកើតឡើងឡើយ ។ រដ្ឋាភិបាលហុងគ្រីលោក Victor Orban ត្រូវពន្យារពេលក្នុងការបាញ់កាំជ្រួចដើម្បីអបអរសាទរថ្ងៃបង្កើតសាធារណរដ្ឋហុងគ្រីឡើង ដោយសារការព្យាករណ៍ដ៏អាក្រក់មួយនេះ ។ ប៉ុន្តែការបណ្តេញចេញនេះត្រូវបានទទួលរងនូវការតវ៉ាប្រឆាំងទាំងពីសំណាក់ក្នុង និងក្រៅប្រទេសផងដែរ ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីទី25 ខែសីហាថា អាជ្ញាធរហុងគ្រីបានលុបចោលពិធីបាញ់កាំជ្រួចដើម្បីរំលឹកដល់ថ្ងៃនៃការបង្កើតសាធារណរដ្ឋហុងគ្រី កាលពីថ្ងៃសៅរ៍ ទី20 ខែសីហា បន្ទាប់ពីមានការព្យាករណ៍ឡើងថា នឹងមានព្យុះខ្លាំង ប៉ុន្តែជាលទ្ធផលពុំមានឃើញអ្វីកើតឡើងសោះឡើយ ។ រយៈពេលពីរថ្ងៃក្រោយមក រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Victor Orban បានសម្រេចបណ្តេញប្រធានគ្រប់គ្រងផ្នែកឧតុនិយមជាតិហុងគ្រីគឺលោក Radics និងនាយករងទទួលបន្ទុកផ្នែកព្យាករណ៍ឧតុនិយមជាតិហុងគ្រីគឺលោក Horwarth ចេញពីតំណែង ។

ការបណ្តេញនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ចំនួន 17រូបមកពីផ្នែកឧតុនិយមជាតិហុងគ្រី អំពាវនាវឱ្យលោក Victor Orban ផ្ដល់តំណែងសម្រាប់លោក Radish និងលោក Horwarth វិញភ្លាមៗ ហើយក៏មានការទាមទារ និងការដាក់សម្ពាធពីក្រៅប្រទេសពីសំណាក់ក្រុម Climate without Borders ផងដែរ ។ គិតត្រឹមល្ងាចថ្ងៃពុធ ទី24 ខែសីហាកន្លងមកថ្មីៗនេះ មានអ្នកឧតុនិយមមកពីប្រទេសចំនួន 42ប្រទេស បានចុះហត្ថលេខាលើញត្តិសុំរកយុត្តិធម៌ដល់លោក Radich និង Horwarth ។

Leave a Reply

Your email address will not be published. Required fields are marked *