នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃបានគេងលក់ពេលកំពុងប្រជុំ
Read Time:1 Minute, 19 Second
Views:550

នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃបានគេងលក់ពេលកំពុងប្រជុំ

0 0

(05 កញ្ញា 2022) មានការចែករំលែកពេញបណ្ដាញទំនាក់ទំនងសង្គមនូវរូបភាពរបស់លោកឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជានាយករដ្ឋមន្រ្តីស្ដីទីរបស់ប្រទេសថៃ ដែលមើលទៅដូចជាសម្រាន្ដលក់ក្នុងកិច្ចប្រជុំមួយក្នុងខេត្ត Krabi ប្រទេសថៃ ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានថៃ Daily News ។

ថ្មីៗនេះ លោក Chaiwut Thanakmanusorn រដ្ឋមន្រ្តីក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ច និងសង្គម (DES) និងជាអនុប្រធានគណបក្ស Palang Pracharath Party បានចេញមកឆ្លើយតបទៅនឹងរឿងនេះថា លោក ឧត្តមសេនីយ៍ Prawit Wongsuwan ពុំបានសម្រាន្ដលក់ក្នុងកិច្ចប្រជុំនោះទេ វាអាចគ្រាន់តែជារូបភាពដែលថតបាននៅពេលគាត់ព្រិចភ្នែកតែប៉ុណ្ណោះ

លោក Chaiwut Thanakmanusorn ក៏បានបន្ថែមផងដែរថា រូបលោកផ្ទាល់ក៏បាននៅក្នុងកិច្ចប្រជុំនោះផងដែរ ខ្ញុំឃើញឧត្តមសេនីយ៍ Prawit Wongsuwan គាត់ឆ្លើយឆ្លងជាធម្មតា គាត់ពុំបានសម្រាន្តលក់ដូចការលើកឡើងនោះទេ សូមកុំនាំគ្នាធ្វើការចាប់កំហុស វាមិនសមរម្យនោះទេ

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post លោក ហ្សេលេនស្គី ទទូចឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសបន្តជួយអ៊ុយក្រែនតទៅទៀត
Next post ក្រុម Hacker គាំទ្រដោយរុស្ស៊ីបានវាយប្រហារគេហទំព័ររបស់រដ្ឋាភិបាលជប៉ុន