នាយករដ្ឋមន្រ្តីរបស់អ៊ីតាលី Mario Draghi បានទស្សនកិច្ចប្រទេសអាល់ហ្សេរី ដើម្បីចុះកិច្ចព្រមព្រៀងជាច្រើនច្បាប់ ដែលមានទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យថាមពលផងដែរ!!
Read Time:1 Minute, 41 Second
Views:67

នាយករដ្ឋមន្រ្តីរបស់អ៊ីតាលី Mario Draghi បានទស្សនកិច្ចប្រទេសអាល់ហ្សេរី ដើម្បីចុះកិច្ចព្រមព្រៀងជាច្រើនច្បាប់ ដែលមានទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យថាមពលផងដែរ!!

0 0

ស្ថាប័នសារព័ត៌មាន Africanew បានចុះផ្សាយថា លោកនាយករដ្ឋមន្រ្តី Mario Draghi របស់អ៊ីតាលី ទៅទស្សនកិច្ចប្រទេសអាល់ហ្សេរី   កាលពីថ្ងៃចន្ទកន្លងមកនេះ ដើម្បីចុះកិច្ចព្រមព្រៀងជាច្រើនច្បាប់ ដែលមានទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យថាមពលផងដែរ ព្រោះខ្លួនត្រូវការបរិមាណឧស្ម័នធម្មជាតិជាច្រើន និងចង់កាត់បន្ថយលើការពឹកពាក់ឧស្ម័នធម្មជាតិរបស់រុស្ស៊ី ។

សារព័ត៌មានខាងលើបានចុះផ្សាយថា លោក Mario Draghi ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកប្រធានាធិបតី Abdelmadjid Tebboune របស់ប្រទេសអាល់ហ្សេរី Algeria មុនពេលដែលមេដឹកនាំទាំងពីរនឹងក្លាយជាប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រឿងនេះត្រូវបានគេធ្វើការសន្និដ្ឋានថា នឹងមានការចុះកិច្ចព្រមព្រៀងរួមគ្នាជាច្រើនច្បាប់ ។

សារព័ត៌មាននេះបានបន្តទៀតថា លោក Abdelmadjid Tebboune និយាយទៅកាន់អ្នកសារព័ត៌មានថា ថ្ងៃស្អែកនេះនឹងមានកិច្ចព្រមព្រៀងដ៏សម្ខាន់មួយរវាង ក្រុមហ៊ុនថាមពលអាម៉េរិក Occidental (Petroleum), ក្រុមហ៊ុនថាមពលយក្សរបស់អ៊ីតាលី Eni និង ក្រុមហ៊ុនប្រេងរបស់បារាំង Total នឹងមានការចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីស្វះស្វែងរកឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ឲ្យប្រទេសអ៊ីតាលី ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ប្រាប់លោក ពូទីន ថាទោះបីអ្នកមិនចាប់ផ្ដើមសង្រ្គាមនៅអ៊ុយក្រែន ក៏ណាតូនឹងបង្កសង្រ្គាមមុនដែរ!!
Next post សហរដ្ឋអាម៉េរិកចោទប្រកាន់​រុស្ស៊ី និង​ចិន​ថា ជាជនល្មើស​ជួញដូរ​មនុស្សដ៏អាក្រក់បំផុតទាំង២!!