Breaking News

នាយករដ្ឋមន្រ្តីជប៉ុនលោក Kishida និងប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានព្រមព្រៀងគ្នាដើម្បីសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់!!

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានសភាតំណាងរាស្រ្ដសហរដ្ឋអាម៉េរិក លោកស្រី Nancy Pelosi បានព្រមព្រៀងគ្នានាថ្ងៃសុក្រនេះ ដើម្បីធ្វើការរួមគ្នាក្នុងការធានាដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ដោយបានបង្កឲ្យប្រទេសចិនខឹងសម្បារ និងធ្វើការឆ្លើយតបដោយធ្វើសមយុទ្ធយោធាបង្កើនភាពតានតឹងក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo News ។


មួយថ្ងៃបន្ទាប់ពីមីស៊ីលរបស់ចិនចំនួន 5គ្រាប់បានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន លោក Kishida បានរិះគន់យ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់ចិននៅក្នុងកិច្ចប្រជុំរបស់គាត់ជាមួយនឹងលោកស្រី Pelosi ដោយលោកបាននិយាយថា ទង្វើនេះបានគំរាមកំហែងដល់ប្រទេសជប៉ុន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអាចលើសពីនេះទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version