Breaking News

នាយករដ្ឋមន្រ្តីឆេក និយាយថា សហភាពអឺរ៉ុបនឹងមិនធ្វើការហាមឃាត់ការនាំចូលឧស្ម័នពីរុស្ស៊ីក្នុងទណ្ឌកម្មកញ្ចប់ទី៧​ដែលប្រឆាំងនឹងរុស្ស៊ីទេ!!

នាយករដ្ឋមន្ត្រីឆេក លោក Petr Fiala បានប្រាប់រ៉យទ័រថា សហភាពអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មទីប្រាំពីរប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែអឺរ៉ុបបានច្បាស់រួចហើយថា ខ្លួននឹងមិនធ្វើការទប់ស្កាត់ការនាំចូលឧស្ម័នពីរុស្ស៊ីទេ ដោយសារប្រទេសជាសមាជិកជាច្រើនមិនអាច​ធ្វើបាន ។

លោក Fiala បាននិយាយថា ទណ្ឌកម្មឥឡូវនេះត្រូវបានបញ្ចប់ដោយនាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប ដើម្បីបង្កើនសម្ពាធលើការឈ្លានពានរបស់រុស្ស៊ីមកអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថា នឹងមានការហាមឃាត់ការនាំចូលមាស ពង្រីកបញ្ជីទំនិញប្រើប្រាស់ពីរដងដែលត្រូវបានហាមឃាត់សម្រាប់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងកំណត់គោលដៅដាក់ទណ្ឌកម្មលើប្រជាជនរុស្ស៊ីបន្ថែមទៀត ។

លោក Fiala បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គណៈកម្មការអឺរ៉ុបគួរតែត្រៀមខ្លួនជាស្រេចដើម្បីដាក់បង្ហាញនូវកញ្ចប់ទណ្ឌកម្មថ្មីនេះនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ហើយរដ្ឋជាសមាជិកអាចយល់ព្រមភ្លាមៗបន្ទាប់ពីនោះ។

​ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version