នាយករដ្ឋមន្ត្រីឥណ្ឌានិយាយវាយប្រហារលោក ពូទីន ចំៗជាលើកដំបូងចំពោះសង្រ្គាមនៅអ៊ុយក្រែន ខណៈលោក ពូទីន ខំស្ដាប់ទាំងខាំមាត់
Breaking News

នាយករដ្ឋមន្ត្រីឥណ្ឌានិយាយវាយប្រហារលោក ពូទីន ចំៗជាលើកដំបូងចំពោះសង្រ្គាមនៅអ៊ុយក្រែន ខណៈលោក ពូទីន ខំស្ដាប់ទាំងខាំមាត់

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ​ ពូទីន នៅថ្ងៃសុក្រនេះថា ឥឡូវនេះមិនមែនជាសម័យសង្រ្គាមទេ ដោយបានវាយប្រហារដោយផ្ទាល់ទៅលើប្រមុខរបស់វិមានក្រឹមឡាំងជាសាធារណៈជុំវិញជម្លោះរយៈពេលជិតប្រាំពីរខែនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ដោយជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិចជុំវិញសង្រ្គាម លោកពូទីនបាននិយាយម្តងហើយម្តងទៀតថាប្រទេសរុស្ស៊ីមិនឯកោទេព្រោះ ខ្លួនមានមហាអំណាចអាស៊ីដូចជាចិន និងឥណ្ឌា។

ប៉ុន្តែនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្តីបារម្ភបានផ្ទុះឡើងជាចំហ ។

លោក Modi បានប្រាប់លោក ពូទីន ក្នុងកិច្ចប្រជុំ​នៅទីក្រុង Samarkand នៃប្រទេសអូបេគីស្ថាន ថា “ខ្ញុំដឹងថាសម័យបច្ចុប្បន្នមិនមែនជាសម័យសង្រ្គាមទេ ហើយខ្ញុំបាននិយាយជាមួយអ្នកតាមទូរស័ព្ទអំពីរឿងនេះ” ។ ​ខណៈនោះមេដឹកនាំកំពូលរបស់រុស្ស៊ី ​ បានខាំបបូរមាត់របស់គាត់ ក្រឡេកមើលទៅលោក Modi ហើយបន្ទាប់មកឱនមុខចុះក្រោម ។  ​

លោកពូទីនបានប្រាប់លោក Modi ថាគាត់យល់ថា មេដឹកនាំឥណ្ឌាមានការព្រួយបារម្ភអំពីអ៊ុយក្រែន ប៉ុន្តែថាទីក្រុងម៉ូស្គូកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះនេះ ។

លោកពូទីនបាននិយាយថា “ខ្ញុំដឹងពីជំហររបស់អ្នកចំពោះជម្លោះនៅអ៊ុយក្រែន ការព្រួយបារម្ភដែលអ្នកបង្ហាញជានិច្ច”។ «​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បញ្ឈប់​រឿង​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

លោក ពូទីន ​បាន​និយាយ​ថា អ៊ុយក្រែន​បាន​បដិសេធ​ការ​ចរចា ។

សង្គ្រាមនៅអ៊ុយក្រែនដែលបង្កឡើងនៅពេលដែលលោក ពូទីនបានបញ្ជាឱ្យកងទ័ពចូលលុកលុយនៅថ្ងៃទី 24 ខែកុម្ភៈដែលបានសម្លាប់ទាហានរាប់ម៉ឺននាក់​ និងការប្រឈមមុខគ្នាដ៏អាក្រក់បំផុតជាមួយលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់ ហើយបានបញ្ជូនសេដ្ឋកិច្ចពិភពលោកចូលទៅក្នុងរង្វង់វិបត្តិអតិផរណា ។

Leave a Reply

Your email address will not be published. Required fields are marked *