នាយករដ្ឋមន្ត្រីស្រីរបស់ប្រទេសហ្វាំងឡង់ ពុំត្រូវបានរកឃើញថាមានសារធាតុញៀនឡើយ
Breaking News

នាយករដ្ឋមន្ត្រីស្រីរបស់ប្រទេសហ្វាំងឡង់ ពុំត្រូវបានរកឃើញថាមានសារធាតុញៀនឡើយ

នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ បានឆ្លងកាត់ការធ្វើតេស្ដរកសារធាតុញៀន ជាលទ្ធផលគាត់មិនត្រូវបានរកឃើញថាមានសារធាតុញៀននៅក្នុងខ្លួនឡើយ ។ ការធ្វើតេស្ដនេះ កើតមានឡើងនៅបន្ទាប់ពីឃ្លីបវីដេអូការរៀបចំពិធីជប់លៀងច្រៀងរាំយ៉ាងសប្បាយរីករាយមួយដែលមានវត្តមានលោកស្រីនៅក្នុងនោះត្រូវបានបែកធ្លាយ ។

តំណាងរដ្ឋាភិបាលរបស់ប្រទេសហ្វាំងឡង់បានរាយការណ៍ថា នាយករដ្ឋមន្ត្រីស្រីអ្នកនាង Sanna Marin បានឆ្លងផុតការធ្វើតេស្ដរកសារធាតុញៀនរួចរាល់ហើយ ដោយលទ្ធផលអ្នកនាងមិនត្រូវបានរកឃើញថាមានសារធាតុញៀននៅក្នុងខ្លួនឡើយ ។ ករណីនេះបានកើតមានឡើងក្រោយពីការបែកធ្លាយវីដេអូឃ្លីបការរៀបចំពិធីជប់លៀងច្រៀងរាំយ៉ាងសប្បាយរីករាយ ដែលនាំឱ្យមានការទាមទារពីគណបក្សប្រឆាំង និងសហការីចម្រុះរបស់រដ្ឋាភិបាលប្រទេសហ្វាំងឡង់តម្រូវឱ្យនាងធ្វើតេស្តរកសារធាតុញៀន ។

Leave a Reply

Your email address will not be published. Required fields are marked *