នាយក​រដ្ឋមន្ត្រី​ថៃថ្មីលោក ស្រេដ្ឋា ថាវីស៊ីន នឹង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុមួយទៀតបន្ទាប់តំណែងនាយករដ្ឋមន្រ្តី
Asia

នាយក​រដ្ឋមន្ត្រី​ថៃថ្មីលោក ស្រេដ្ឋា ថាវីស៊ីន នឹង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុមួយទៀតបន្ទាប់តំណែងនាយករដ្ឋមន្រ្តី

មន្ត្រីជាន់ខ្ពស់មកពីគណបក្សភឿថៃបានប្រាប់រ៉យទ័រនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក​ ស្រេដ្ឋា ថាវីស៊ីន នឹងកាន់តួនាទីបន្ថែមមួយទៀតជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ។ គណបក្សភឿថៃមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក ស្រេដ្ឋា អាយុ ៦១ឆ្នាំ ជាមហាសេដ្ឋីអចលនទ្រព្យម្នាក់ ដែលបានចូលប្រឡូកក្នុងឆាកនយោបាយកាលពីប៉ុន្មានខែមុននោះ ត្រូវបានគេរំពឹងថានឹងជ្រើសរើសគណៈរដ្ឋមន្ត្រីពីសម្ពន្ធភាពទាំង ១១ របស់លោកក្នុងសប្តាហ៍ខាងមុខ បន្ទាប់ពីលោកត្រូវបានអនុម័តជានាយករដ្ឋមន្ត្រីដោយសភាកាលពីថ្ងៃអង្គារដើមសប្ដាហ៍ ។

លោក សេ្រដ្ឋា នៅថ្ងៃសុក្រនេះបាននិយាយថា ការជ្រើសរើសសមាសភាពគណៈរដ្ឋមន្ត្រីនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរបីថ្ងៃ ហើយថាគណបក្សភឿថៃរបស់លោកបានសម្រេចចិត្តរួចហើយថាតើអ្នកណានឹងទទួលតំណែងជារដ្ឋមន្ត្រីនីមួយៗ ។ នៅ​ពេល​សួរ​ថា​តើ​វា​នឹង​ត្រៀម​ចាប់​ផ្តើម​ការងារ​នៅ​ចុង​ខែ​កញ្ញា​ដែរ​ឬ​ទេ លោក​បាន​និយាយ​ថា​លោក​សង្ឃឹម​ថា​វា​អាច​នឹង​កើត​ឡើង​ឆាប់ៗ​នេះ។ លោក​បាន​បន្ត​ថា​៖ «​យើង​ចង់​ធ្វើ​ឲ្យ​លឿន​ព្រោះ​មាន​បញ្ហា​បន្ទាន់​ជា​ច្រើន​។

​គណបក្សភឿថៃ នឹងមានមន្រ្តីកាន់តំណែងរដ្ឋមន្ត្រីចំនួនប្រាំបី និងតំណែងអនុរដ្ឋមន្ត្រីចំនួនប្រាំបួន នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី នេះបើយោងតាមកិច្ចព្រមព្រៀងចម្រុះមួយ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *