Breaking News

នាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់​មន្ត្រីរបស់លោកឱ្យបន្តដាក់ទណ្ឌកម្មទល់នឹងរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានណែនាំដល់គណៈរដ្ឋមន្ត្រីរបស់លោកឱ្យបន្តការឆ្លើយតបការទូត រួមទាំងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដើម្បីគាំទ្រដល់អ៊ុយក្រែន ដោយរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមប្រទេស G7 ​នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Shunichi Suzuki បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ G7 និងសហគមន៍អន្តរជាតិ តាមការណែនាំរបស់នាយករដ្ឋមន្ត្រី ហើយឆ្លើយតបដោយសមរម្យ”។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version