ធនាគារពិភពលោកបដិសេធផ្ដល់ប្រាក់កម្ចីដល់ប្រទេសស្រីលង្កា ដោយធនាគារនេះណែនាំឲ្យប្រទេសស្រីលង្កាធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាមុនសិន!!
Breaking News

ធនាគារពិភពលោកបដិសេធផ្ដល់ប្រាក់កម្ចីដល់ប្រទេសស្រីលង្កា ដោយធនាគារនេះណែនាំឲ្យប្រទេសស្រីលង្កាធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាមុនសិន!!

ធនាគារពិភពលោកបង្ហើបឲ្យដឹងថា ខ្លួននឹងមិនផ្ដល់ប្រាក់កម្ចីថ្មីឲ្យដល់ប្រទេសស្រីលង្កានោះឡើយ ប្រសិនបើប្រទេសនេះមិនទាន់មានដំណើរការក្នុងការកែទម្រង់រចនាសម្ព័ន្ធដើម្បីស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនជាមុនសិននោះ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

ធនាគារពិភពលោកថ្លែងកាលពីថ្ងៃសុក្រ ទី29 ខែកក្កដា ឆ្នាំ2022 ពីសហរដ្ឋអាម៉េរិកថា ប្រទេសស្រីលង្កាចាំបាច់ណាស់ត្រូវធ្វើការកែទម្រង់រចនាសម្ព័ន្ធដោយផ្ដោតលើការបង្កើតឲ្យបាននូវស្ថិរភាពសេដ្ឋកិច្ច និងដោះស្រាយឲ្យបាននូវមូលហេតុនៃការផ្ទុះឡើងនូវវិបត្តិដែលបង្កឲ្យប្រទេសខ្លួនមានបញ្ហាកង្វះខាតនូវប្រាក់តម្កល់បរទេស ដែលឈានដល់ការជួបប្រទះនូវកង្វះខាតស្បៀងអាហារ ថាមពល និងថ្នាំពេទ្យ ។

Leave a Reply

Your email address will not be published. Required fields are marked *