ធនាគារជាតិនៃប្រទេសថៃលើកឡើងថា មានលទ្ធភាពខ្ពស់ណាស់ដែលគណកម្មាធិការគោលនយោបាយហិរញ្ញវត្ថុនឹងដំឡើងអត្រាការប្រាក់នៅក្នុងខែសីហាខាងមុខនេះ!!
Breaking News

ធនាគារជាតិនៃប្រទេសថៃលើកឡើងថា មានលទ្ធភាពខ្ពស់ណាស់ដែលគណកម្មាធិការគោលនយោបាយហិរញ្ញវត្ថុនឹងដំឡើងអត្រាការប្រាក់នៅក្នុងខែសីហាខាងមុខនេះ!!

កត្តាធ្លាក់ចុះខ្លាំងនូវតម្លៃនៃរូបិយប័ណ្ណបាត(ថៃ) ធនាគារជាតិនៃប្រទេសថៃលើកឡើងថា មានលទ្ធភាពខ្ពស់ណាស់ដែលគណកម្មាធិការគោលនយោបាយហិរញ្ញវត្ថុ នឹងដំឡើងអត្រាការប្រាក់នៅក្នុងខែសីហាខាងមុខនេះ ដោយឡែកនៅមិនទាន់ដឹងថានឹងឡើងប៉ុន្មាននោះទេ បញ្ហានេះបានក្លាយជារឿងដែលគណកម្មាធិការគោលនយោបាយហិរញ្ញវត្ថុនឹងត្រូវលើកយកមកធ្វើការពិចារណាយ៉ាងយកចិត្តទុកដាក់ខ្ពស់ ។

លោក ដន ណាខនថាប់ នាយកគ្រប់គ្រងផ្នែកស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុនៃធនាគារជាតិរបស់ប្រទេសថៃ បានលើកឡើងនៅក្នុងកម្មវិធី Tam-Eig យោងទៅតាមការធ្លាក់ថ្លៃនៃរូបិយប័ណ្ណបាត(ថៃ) នាពេលនេះ វាបានឆ្លុះបញ្ចាំងដល់រូបិយប័ណ្ណរបស់បណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ថៃដែលពួកគេមានការធ្លាក់ចុះ ដោយឡែកប្រទេសថៃមិនទាន់មានការដំឡើងអត្រាការប្រាក់ ដូចទៅនឹងគោលនយោបាយនៅតាមបណ្ដាប្រទេសទាំងនោះនៅឡើយទេ យ៉ាងណាមិញធនាគារជាតិនៃប្រទេសថៃត្រៀមខ្លួនរួចជាស្រេចហើយក្នុងការ ចូលទៅធ្វើអន្តរាគមន៍លើប្រាក់បាត ប្រសិនបើវាមានការធ្លាក់ថ្លៃខ្លាំងនោះ ។ មានការសន្និដ្ឋានថា រូបិយប័ណ្ណបាត(ថៃ) នឹងវិលមកធម្មតាឡើងវិញនៅចុងឆ្នាំនេះ ឬយ៉ាងយូរអាចនឹងដើមឆ្នាំក្រោយ ដោយសារតែចំនួនអ្នកទេសចរណ៍បរទេសមកទស្សនាប្រទេសថៃកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុជំរុញឲ្យមានការស្ដារនូវវិស័យសេដ្ឋកិច្ចឡើងវិញ ហើយសមតុល្យគណនីចរន្តនឹងត្រលប់ទៅមានសមតុល្យឡើងវិញជាបន្តបន្ទាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *