ធនាគារចិនអនុម័តប្រាក់ជាង 90ពាន់លានយន់ វិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
Breaking News

ធនាគារចិនអនុម័តប្រាក់ជាង 90ពាន់លានយន់ វិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស

ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិនបានអនុម័តប្រាក់ជាង 90ពាន់លានយន់ វិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ។

ទីភ្នាក់ងារសារព័ត៌មាន China Media Group (CMG) ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់របស់ប្រទេសចិន បានរាយការណ៍ថា កន្លងមកធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន បានអនុម័តថវិកាចំនួនជាង 90ពាន់លានយន់ ឬ 13ពាន់លានដុល្លារអាម៉េរិក ដែលជាមូលនិធិជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថវិកានេះនឹងត្រូវប្រើប្រាស់សម្រាប់គម្រោងជាង500 ដែលផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន បណ្តាញថាមពល និងសួនឧស្សាហកម្ម ទាំងនៅក្នុងទីក្រុង និងជនបទផងដែរ ។

គម្រោងទាំងនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគលើសពី 1,000ពាន់លានយន់ ឬជាង 140ពាន់លានដុល្លារអាម៉េរិក ។ ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1994 គឺជាធនាគារនៃគោលនយោបាយកសិកម្មតែមួយគត់របស់ចិន ក្រោមការត្រួតពិនិត្យផ្ទាល់របស់ក្រុមប្រឹក្សាគណរដ្ឋមន្រ្តី ។

Leave a Reply

Your email address will not be published. Required fields are marked *