Breaking News

ធនាគារកណ្តាលរុស្ស៊ីបញ្ជាឱ្យធនាគាររុស្ស៊ីទាំងអស់សងប្រាក់ទៅកាន់ជនរងគ្រោះដែលបានផ្ទេរប្រាក់ទៅឱ្យគណនីអ្នកបោកប្រាស់

បណ្ដាញសារព័ត៌មាន RIA Novosti រាយការណ៍ថា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី កំពុងចេញច្បាប់តម្រូវឱ្យធនាគារពាណិជ្ជរបស់រុស្ស៊ី ប្រគល់សងប្រាក់ដល់អតិថិជនវិញ បន្ទាប់ពីពួកគេផ្ទេរប្រាក់ទៅឱ្យគណនីក្លែងបន្លំទាំងនោះ ។

លោក Vadim Uvarov ប្រធាននាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យានៃស្ថាប័ននិយតកម្ម បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ RIA Novosti ថា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានស្នើធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទូទាត់ប្រាក់របស់ប្រទេស ទាក់ទងទៅនឹងការក្លែងបន្លំក្នុងរូបភាពនេះ រួមជាមួយនឹងសេចក្តីព្រាងច្បាប់ស្តីពីការផ្លាស់ប្តូរព័ត៌មានគ្នាជាមួយក្រសួងមហាផ្ទៃ ដែលសភារុស្ស៊ីបានស្នើកន្លងមកផងដែរ ។

លោក Vadim Uvarov បាននិយាយបន្ថែមទៀតថា ប្រសិនបើមានភស្តុតាងជាក់លាក់ដែលថា ធនាគារបានផ្ទេរប្រាក់ទៅគណនីក្លែងបន្លំទាំងនោះ ធនាគារត្រូវប្រគល់ជូនអតិថិជនវិញគ្រប់ចំនួនក្នុងរយៈពេល30ថ្ងៃ ក្នុងករណីផ្ទេរប្រាក់ទៅក្រៅប្រទេស នោះធនាគារនឹងត្រូវប្រគល់ជូនអតិថិជនវិញគ្រប់ចំនួនក្នុងរយៈពេល60ថ្ងៃ រាប់ចាប់ពីថ្ងៃផ្ទេរប្រាក់ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version