ទូតរុស្ស៊ីស្នើសុំឲ្យកូរ៉េខាងជើងបញ្ជូនកម្មករទៅជួយស្ដារតំបន់ដុនបាសឡើងវិញ!!
Breaking News

ទូតរុស្ស៊ីស្នើសុំឲ្យកូរ៉េខាងជើងបញ្ជូនកម្មករទៅជួយស្ដារតំបន់ដុនបាសឡើងវិញ!!

ទូតរុស្ស៊ីបានបង្កើននូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងរុស្ស៊ី និងកូរ៉េខាងជើង ដោយរុស្ស៊ីណែនាំឲ្យកូរ៉េខាងជើងបញ្ជូនកម្មករមកកាន់ទីក្រុង Luhansk និង Donetsk ដើម្បីជួសជុលទីក្រុងទាំងនេះឡើងវិញ នេះបើយោងតាមរបាយការណ៍របស់បណ្ដាញសារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើង NK News ទូតរុស្ស៊ីប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាងបាននិយាយថា កូរ៉េខាងជើងអាចបញ្ជូនកម្មករទៅកាន់សាធារណៈរដ្ឋប្រជាជន Luhansk និងសាធារណៈរដ្ឋប្រជាជន Donetsk ដែលជាដែនដីរុស្ស៊ីកំពុងធ្វើការកាន់កាប់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ លោក Alexander Matzegora បាននិយាយបន្ថែមថា មានឪកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េខាងជើងជាមួយនឹងសាធារណៈរដ្ឋដែលបានប្រកាសឯករាជ្យទាំងពីរក្នុងតំបន់ donbas នេះបើទោះបីមានការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិដ៏ដោយ គាត់បានប្រាប់ទៅកាន់កាសែតរបស់រុស្ស៊ី Izvestia ថា “កម្មករដែលជាជាងកូរ៉េខាងជើងមានគុណសម្បត្តិខ្ពស់ និងឧស្សាហ៍ព្យាយាម ដែលអាចធ្វើការក្នុងស្ថានភាពដ៏លំបាកបាន អាចជួយស្ដារ និងសម្រួលដល់ភាពងាយស្រួលនានាក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់យើងបាន” ។

Leave a Reply

Your email address will not be published. Required fields are marked *