មន្រ្តីកំពូលរបស់ទីភ្នាក់ស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនរុស្ស៊ីនៅសល់មីស៊ីលមិនលើសពី ៤៥% ទៀតទេនៃចំនួនមីស៊ីលសរុបដែលរុស្ស៊ីមាន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Kyiv Independent ។
លោក Vadym Skibitskyi មន្រ្តីនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែនក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីមានស្ថានភាពលំបាកជាមួយនឹងមីស៊ីល Kalibr របស់ខ្លួន ហើយរុស្ស៊ីមានមីស៊ីលផ្លោង Iskander ប្រហែលតែ 20% ឬតិចជាងទៅទៀតដែលនៅសល់ ។
លោកបានបន្តថា ទាហានរុស្ស៊ីឥឡូវនេះកំពុងប្រើប្រាស់យ៉ាងសកម្មនូវប្រព័ន្ធបាញ់មីស៊ីល Uragan, ប្រព័ន្ធបាញ់មីស៊ីល Smerch ដែលអាចបាញ់បានចម្ងាយជាង 100 គីឡូម៉ែត្រ ។ តំបន់ Mykolaiv តំបន់ Zaporizhzhia និងតំបន់ Kharkiv កំពុងត្រូវបានបាញ់ផ្លោងដោយប្រព័ន្ធទាំងនេះ ។