News & Blogs

News អត្ថបទព័ត៌មាន

ទីបំផុត បក្សសម្ពន្ធ The Quad កំពុងតែសាររើគោលបំណងរបស់ខ្លួនឡើងវិញហើយ

Quad កំពុងតែរុះរើគោលបំណង

ទីបំផុត បក្សសម្ពន្ធ The Quad កំពុងតែសាររើគោលបំណងរបស់ខ្លួនឡើងវិញហើយ

បើកបិទបើកបិទអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមសន្តិសុខដែលត្រូវបានគេស្គាល់ថា The Quad បានបង្ហាញខ្លួនសារជាថ្មីនៅប៉ុន្មានខែថ្មីៗនេះ ដើម្បីសាររើនូវគោលបំណងរបស់ខ្លួនម្ដងទៀត ។ ជាក់ស្ដែង ប្រទេសចំនួនពីរដែលមិនមែនជាសមាជិកនៃក្រុម G7 គឺអូស្ត្រាលី និងឥណ្ឌាត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ក្រុម G7នៅចក្រភពអង់គ្លេសចន្លោះថ្ងៃទី១១ និង ១៣ ខែមិថុនា ជាមួយសមាជិក The Quad ពីរប្រទេសទៀតគឺសហរដ្ឋអាម៉េរិក និងជប៉ុន ។ ការជួបជុំរបស់មេដឹកនាំបក្សសម្ពន្ធ The Quad ដែលរៀបចំដោយលោកចូ បៃដិនកាលពីខែមីនា គឺជាសកម្មភាពមួយក្នុងចំណោមចលនានយោបាយការបរទេសដំបូងបង្អស់របស់ប្រធានាធិបតីអាម៉េរិក ។ តាមពិតទៅ ក្រុម The Quad ខ្លួនឯងផ្ទាល់ ក៏មានកិច្ចប្រជុំកំពូលរបស់ខ្លួនដោយលែកមួយផងដែរចុងឆ្នាំនេះ ។ ទន្ទឹមនឹងនេះ សភាអាម៉េរិកក៏បានប្រើឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញច្បាប់ដែលត្រូវបានរៀបចំឡើងដើម្បីប្រឆាំងនឹងប្រទេសចិនបន្ថែមទៀត ។ ក្នុងចំណោមរឿងជាច្រើន វាបានផ្តល់ការគាំទ្រដល់ The Quad ដោយជំរុញកិច្ចសហប្រតិបត្តិការក្នុងបញ្ហាយោធា និងបច្ចេកវិទ្យា ។

សម្រាប់គោលបំណងថ្មីរបស់ The Quad គឺសុទ្ធតែមានជាប់ទាក់ទងជាមួយនឹងប្រទេសចិន ។ ការចូលរួមគ្នាបង្កើត The Quad អស់រយៈពេលប្រមាណ៤ ទសវត្សរ៍មកនេះ គឺមិនមានឥទ្ធិពលអ្វីទៅលើប្រទេសចិន ឬធ្វើឱ្យចិនបន្ទន់ឥរិយាបថអ្វីបន្តិចសោះឡើយ ។ អ្នកស្រី លីហ្សា ខតធីស (Lisa Curtis) អតីតមន្រ្តីអាម៉េរិកដែលចូលរួមពាក់ព័ន្ធនឹងគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយឥឡូវនេះធ្វើការនៅមជ្ឈមណ្ឌលសន្តិសុខអាម៉េរិកថ្មី (Centre for a New American Security) ដែលជាអង្គភាពស្រាវជ្រាវនៅក្នុងទីក្រុងវ៉ាស៊ីនតោនបានធ្វើការកត់សម្គាល់ថា ៖ ឥទ្ធិពលនៃការប្រកួតប្រជែងរបស់ប្រទេសចិនបានជះឥទ្ធិពលនៅក្នុងវិស័យយោធា សេដ្ឋកិច្ច ការទូត និងដែនបច្ចេកវិទ្យា” ។

សមាជិកទាំងបួនក៏មានអារម្មណ៍ថា ខ្លួនក៏បានទទួលឥទ្ធិពលនេះផងដែរ រួមទាំងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីឆ្នាំមុននៅតាមព្រំដែនឥណ្ឌា និងចិន ។ ការដាក់ទណ្ឌកម្មមកលើប្រទេសចិនបានធ្វើឱ្យមានការប៉ះពាល់លើការនាំចេញទំនិញពីអូស្ត្រាលី និងការលុកលុយយោធានៅជុំវិញកោះសេនកាគូរបស់ជប៉ុនដែលចិនអះអាងថាជាកោះតាវយូ (Diaoyu) របស់ខ្លួន ។ សុន្ទរកថារបស់ The Quad អំពីសេរីភាព និងការបើកចំហឥណ្ឌូ-ប៉ាស៊ីហ្វិកដែលស្តាប់ទៅហាក់ដូចជាមិនច្បាស់លាស់ទាល់តែសោះ ។

ប៉ុន្តែ ឥរិយាបថដែលកាន់តែរឹងមាំឡើងដោយប្រទេសចិនចាប់ពីការពង្រីកវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដើម្បីស្វែងរកឥទ្ធិពលតាមរយៈកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ពន្ធមិនច្បាស់លាស់ បានបង្ហាញពីបញ្ហាប្រឈមចំពោះផ្លូវបើកចំហដែលតំបន់អាស៊ីប៉ាស៊ីហ្វិកបានដំណើរការជាយូរមកហើយ។

ក្រុមមេដឹកនាំទីក្រុងប៉េកាំងបានចោទប្រកាន់ The Quad ថាជាប្លុកប្រឆាំងនឹងប្រទេសចិនដែលបានប្រកាន់ខ្ជាប់នូវគោលជំហររបស់អាម៉េរិក ។ ការចោទប្រកាន់នោះកាន់តែសមហេតុផល នៅពេលដែលលោក Mike Pompeo រដ្ឋលេខាធិការរបស់លោកដូណាល់ត្រាំ និងអ្នកផ្សេងទៀតកំពុងនិយាយបញ្ចុះបញ្ចូល និងជំរុញឱ្យប្រទេសនៅអាស៊ីចូលរួមជាមួយពួកគេ ។ អតីតរដ្ឋមន្រ្តីផ្លូវការអាម៉េរិកម្នាក់ទៀតគឺលោកដេននី រ៉ាសែល (Danny Russel) បានអះអាងនៅក្នុងទស្សនាវដ្តី Diplomat ថា ៖ ការផ្លាស់ប្តូរឥរិយាបថរបស់អាម៉េរិកក្រោមការដឹកនាំរបស់លោកបៃដិន សមាជិក The Quad ឥឡូវនេះ គឺកំពុងផ្តោតលើអ្វីដែលពួកគេស្វែងរកដើម្បីសម្រេច មិនមែនត្រឹមតែអ្វីដែលពួកគេចង់ប្រឆាំងនោះទេ ។

កងទ័ពជើងទឹកអាម៉េរិកបានពង្រីកការល្បាតរបស់ខ្លួននៅក្នុងដែនសមុទ្រចិនខាងត្បូង ។ បណ្តាញហេដ្ឋារចនាសម្ពន្ធ “Blue Dot” ថ្មី មានគោលបំណងប្រឆាំងនឹងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រទេសចិន (China’s Belt and Road Initiative) លើកកម្ពស់តម្លាភាព និងនិរន្តរភាពបរិស្ថាន ។ ហើយកម្មវិធីចាក់វ៉ាក់សាំងមួយដែលត្រូវបានបង្ហាញនៅឯកិច្ចប្រជុំកំពូលកាលពីខែមីនា គឺមានគោលបំណងដើម្បីផ្ដល់វ៉ាក់សាំងទៅឱ្យប្រទេសនៅក្នុងតំបន់អាស៊ី ។ លោករ៉ាសេល (Russel) បានមានប្រសាសន៍ថា ៖ អ្វីដែលសំខាន់នោះគឺ មិនត្រូវបង្ខំឱ្យរដ្ឋតូចៗ នៅតំបន់អាស៊ីធ្វើការជ្រើសរើសទេ ប៉ុន្តែត្រូវធានាថាពួកគេមានជម្រើសដែលអាចទទួលយកបាន ។ នេះគឺជាការស្វាគមន៍យ៉ាងទូលំទូលាយមួយ ៖ ប្រទេសចិនមានអ្វីគ្រប់យ៉ាង ប៉ុន្តែគឺមានតែម្នាក់ឯងនៅក្នុងតំបន់ក្នុងការប្រឆាំងនឹង The Quad ។

ប្រសិទ្ធភាពរបស់វា នៅតែមិនទាន់យកជាការបានដដែល ។ សូម្បីតែលេខាធិការដ្ឋានក៏ The Quad មិនទាន់មាននៅឡើយផង ។ ការសន្យានៃការចាក់វ៉ាក់សាំងនៅក្នុងតំបន់អាស៊ីត្រូវបានគេព្យាករណ៍ពីការផ្គត់ផ្គង់ពីប្រទេសឥណ្ឌា ប៉ុន្ដែរលកទីពីរដ៏ធំសម្បើមនៃការឆ្លងរបស់ប្រទេសនេះបានក្លាយជាការរាំងស្ទះចំពោះគម្រោងនេះ ។ សូម្បីតែកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងចំណោមសមាជិក The Quad ក៏មានដែនកំណត់ដែរ ។ កុំថាឡើយឥណ្ឌាដែលជាប្រទេសដែលមិនមែនសម្ពន្ធមិត្តផ្លូវការរបស់សហរដ្ឋអាម៉េរិក សូម្បីតែអូស្ត្រាលី និងជប៉ុនដែលជាសម្ពន្ធមិត្តក៏ស្ទាក់ស្ទើរក្នុងការចូលរួមល្បាត “សេរីភាពនៃការធ្វើនាវាចរណ៍” នៅក្នុងដែនសមុទ្រចិនខាងត្បូងដែរ ។ 

លោក Michael Auslin មកពីវិទ្យាស្ថាន Hoover នៃសាកលវិទ្យាល័យ Standford បានអះអាងថា ៖ ដៃគូក្រៅផ្លូវការ “Quad-plus” មានសារសំខាន់ជាជំហានដែលសមទំនង (logical) បន្ទាប់មួយ ។ ក្រោយ Brexit ចក្រភពអង់គ្លេសចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខនៅអាស៊ី ។ នាវាដឹកយន្តហោះថ្មីរបស់អង់គ្លេសដែលអមដំណើរនាវាចម្បាំងកំពុងធ្វើដំណើរឆ្ពោះទៅមហាសមុទ្រប៉ាស៊ីហ្វិក ។ នាវាមុជទឹកបារាំងមួយគ្រឿងបានល្បាតនៅសមុទ្រចិនខាងត្បូង ។ លោក Auslin មានប្រសាសន៍ថា ៖ បើតាមតែពួកគេ កាយវិការទាំងនេះប្រហែលជាមិនមានច្រើនទេ ។ ប៉ុន្តែបន្ថែមលើការឃ្លាំមើល និងកិច្ចខិតខំប្រឹងប្រែងដទៃទៀតរបស់សមាជិកស្នូលរបស់ខ្លួន The Quad អាចប្រមូលផ្តុំវត្តមានរឹងមាំ និងបញ្ជូនសញ្ញាដ៏ខ្លាំងមួយទៅកាន់ប្រទេសចិនបាន។

បណ្តាប្រទេសអាស៊ីតូចៗ នឹងត្រូវបានគេមើលឃើញថា នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខដើម្បីប្រឆាំងនឹងប្រទេសចិន ។ ផ្ទុយមកវិញ គេមិនឃើញមានការសហការណាមួយឱ្យមានការរីកលូតលាស់ល្អនោះទេ ។ ប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ដែលរួមគ្នាផលិតបាន២ ភាគ ៥ នៃឧបករណ៍អេឡិកត្រូនិក semiconductors របស់ពិភពលោក មានឆន្ទៈក្នុងការជួយគំនិតផ្តួចផ្តើមដែលដឹកនាំដោយអាម៉េរិកដើម្បីធានាដល់ការផ្គត់ផ្គង់បន្ទះឈីប ។ ពួកគេក៏មានឆន្ទៈក្នុងការធ្វើការជាមួយសមាជិក The Quad ប្រឆាំងនឹងការវាយប្រហារ និងចោរកម្មតាមអ៊ីនធើណិតរបស់ចិនផងដែរ ។ លោកស្រី Curtis បានគូសបញ្ជាក់ពីវិសាលភាពនៃកិច្ចសហប្រតិបត្តិការទូលាយលើស្តង់ដារទូរគមនាគមន៍ជំនាន់ក្រោយថា ៖ យុទ្ធសាស្ត្រមិនតឹងរឹងពេកអាចជាការទូតដ៏ល្អប្រសើរសម្រាប់ The Quad ក្នុងការអូសទាញប្រទេសនៅក្នុងតំបន់អាស៊ីឱ្យចូលរួមជាមួយខ្លួនដើម្បីទប់ទល់នឹងឥទ្ធិពលចិន ៕

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!