ទីក្រុងម៉ូស្គូចោទអ៊ុយក្រែន បង្កអំពើភេរវកម្មដោយដាក់ថ្នាំបំពុលទាហានរុស្ស៊ី
Breaking News

ទីក្រុងម៉ូស្គូចោទអ៊ុយក្រែន បង្កអំពើភេរវកម្មដោយដាក់ថ្នាំបំពុលទាហានរុស្ស៊ី

រុស្ស៊ីចោទអ៊ុយក្រែនថា បានបង្កអំពើភេរវកម្ម ដោយបានដាក់ថ្នាំបំពុលទាហានរុស្ស៊ីនាពេលកន្លងមក ហើយរុស្ស៊ីបានត្រៀមភស្តុតាងជាច្រើនដើម្បីផ្តល់ជូនអង្គការប្រយុទ្ធប្រឆាំងការប្រើប្រាស់អាវុធគីមី Organization for the Prohibition of Chemical Weapons ក្នុងពេលឆាប់ៗ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ប្រទេសអ៊ុយក្រែនថា បានបំពុលទាហានរបស់ខ្លួនមួយចំនួននៅតំបន់ Zaporizhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន កាលពីចុងខែកក្កដាកន្លងមកនេះ ហើយបច្ចុប្បន្នខ្លួនបានត្រៀមបង្ហាញភស្តុតាងជាច្រើនដាក់ជូនដល់អង្គការប្រយុទ្ធប្រឆាំងការប្រើប្រាស់អាវុធគីមី Organization for the Prohibition of Chemical Weapons ក្នុងពេលឆាប់ៗខាងមុខនេះ ។

យ៉ាងណាមិញទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីការពុលនេះថា អាចបណ្តាលមកពីកងកម្លាំងរុស្ស៊ីបរិភោគសាច់កំប៉ុងដែលផុតកំណត់ប្រើប្រាស់ក៏ថាបាន ។

Leave a Reply

Your email address will not be published. Required fields are marked *