Breaking News

ទីក្រុងប៉េកាំងព្រមានលោក បៃដិន ជុំវិញគម្រោងលក់អាវុធទៅឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ 1.1 ពាន់លានដុល្លារ

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងឆ្លើយតបជាមួយនឹង “វិធានការយ៉ាងម៉ឺងម៉ាត់” ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តកិច្ចសហប្រតិបត្តិការយោធាជាមួយតៃវ៉ាន់ ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Politico បានរាយការណ៍ថារដ្ឋបាលលោក ចូ បៃដិន គ្រោងនឹងស្នើសុំសមាជិកសភាឱ្យយល់ព្រមលើការលក់អាវុធប្រមាណ $1.1 ពាន់លានដុល្លារទៅកាន់កោះតៃវ៉ាន់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT  ។

លោក Liu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅពេលសួរអំពីការផ្ទេរសព្វាវុធដែលបានរាយការណ៍ថា ការលក់អាវុធរបស់អាម៉េរិកទៅឱ្យតៃវ៉ាន់តំណាងឱ្យ “ការរំលោភយ៉ាងធ្ងន់ធ្ងរ” នៃគោលនយោបាយ “ចិនតែមួយ” និងកិច្ចព្រមព្រៀងការទូតផ្សេងទៀតដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិក និងចិន ។ អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​បែប​នេះ​ក៏​​ នឹង​បង្កើន​ភាព​តាន​តឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា “ភាគីអាម៉េរិកត្រូវបញ្ឈប់ជាបន្ទាន់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ បញ្ឈប់ការបង្កើតកត្តាដែលអាចនាំឱ្យមានភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងអនុវត្តតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ។

លោក Liu បាន​បន្ត​ថា ចិន​នឹង​ចាត់​វិធាន​ការ​យ៉ាង​​​ម៉ឺងម៉ាត់​ដើម្បី​ការពារ​អធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខជាតិ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version