ទីក្រុងឌូបៃ បង្ហាញមហាគម្រោងរីសតរាងជាព្រះចន្ទ តម្លៃរាប់ពាន់លានដុល្លារអាម៉េរិក
Breaking News

ទីក្រុងឌូបៃ បង្ហាញមហាគម្រោងរីសតរាងជាព្រះចន្ទ តម្លៃរាប់ពាន់លានដុល្លារអាម៉េរិក

ក្រុមហ៊ុនស្ថាបត្យកម្មកាណាដាមួយ បានប្រកាសកាលពីថ្ងៃសុក្រ នូវគម្រោងដ៏ធំមួយ ដើម្បីសាងសង់រីសតរាងជាព្រះចន្ទ ដែលនឹងចំណាយថវិការប្រហែល 5,000លានដុល្លារអាម៉េរិក ដើម្បីបំពេញក្តីសុបិនរបស់អ្នកដែលចង់ចុះចតនៅលើឋានព្រះចន្ទ ។

គម្រោងនេះ មានគោលបំណងជួយរាល់អ្នកធ្វើដំណើរទាំងអស់ ដែលមិនមានទំនាក់ទំនងជាមួយមហាសេដ្ឋី Jeff Bezos ឬ Elon Musk អាចធ្វើដំណើរកម្សាន្តក្នុងសុបិនរបស់ខ្លួនទៅកាន់ឋានព្រះចន្ទបាន ។

ផ្ទៃខាងក្រៅនៃគម្រោងនេះរចនាឡើងដូចទៅនឹង ផ្ទៃព្រះចន្ទពិតៗ ដែលអាចធ្វើឱ្យអ្នកដំណើរទាំងអស់មានអារម្មណ៍ថា ដូចបាននៅលើផ្ទៃនៃព្រះចន្ទពិតៗផងដែរ ។

ភ្ញៀវក៏អាចកក់បន្ទប់ឯកជន Sky Villas ដែលមានចំនួន 300បន្ទប់ នៅក្នុងរីសតនេះបានផងដែរហើយអ្នកក៏អាចចូលទៅក្នុងក្លឹបសមាជិកឯកជនរបស់រីសតនេះ បន្ទាប់ពីអ្នកបានកក់បន្ទប់រួចផងដែរ ។

គម្រោងនេះត្រូវចំណាយពេលសាងសង់ចំនួន 2ឆ្នាំ គម្រោងនេះមានកម្ពស់ 735ហ្វីត គម្រោងនេះត្រូវបានគេប៉ាន់ស្មានថា នឹងអាចទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ 2.5លាននាក់ ។

Leave a Reply

Your email address will not be published. Required fields are marked *