បាតុភូតភពសៅរ៍នៅជិតភពផែនដីបំផុតប្រចាំឆ្នាំ គឺជាបាតុភូតមួយដែលភពសៅរ៍គោចរមកនៅទីតាំងផ្ទុយពីព្រះអាទិត្យ(Saturn Opposition) ដែលមានន័យថាព្រះអាទិត្យ ផែនដី និងភពសៅរ៍ស្ថិតនៅរៀងគ្នាជាជួរដោយមានភពផែនដីនៅចំកណ្ដាល ដែលជាលទ្ធផលធ្វើឲ្យភពសៅរ៍ស្ថិតនៅកៀកនឹងភពផែនដីយើងបំផុតប្រចាំឆ្នាំ ដែលមានចម្ងាយប្រហែល ១,៣១០ លានគីឡូម៉ែត្រ ។
ដោយនៅថ្ងៃទី ២៧ នេះបន្ទាប់ពីព្រះអាទិត្យលិចជិតផុតជើងមេឃ នោះយើងនឹងសង្កេតឃើញភពសៅរ៍រះភ្លឺឡើងនៅទិសខាងកើត ដែលយើងអាចសង្កេតឃើញបានយ៉ាងយូរពេញមួយយប់រហូតដល់មេឃភ្លឺ ប្រសិនបើមេឃស្រឡះ គ្មានភ្លៀង នោះនឹងអាចមើលឃើញយ៉ាងច្បាស់ដោយភ្នែកទទេ ។
NASA