ថ្មីៗនេះពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសឥណ្ឌាជាពិសេសគឺប្រេង កំពុងតែមានការកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់
Read Time:2 Minute, 16 Second
Views:156

ថ្មីៗនេះពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសឥណ្ឌាជាពិសេសគឺប្រេង កំពុងតែមានការកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់

0 0

ថ្មីៗនេះពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសឥណ្ឌាជាពិសេសគឺប្រេង កំពុងតែមានការកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់!! យោងទៅតាមចំនួនតួលេខ គឺវាបានកើនឡើងដល់ទៅ 25ដងឯណោះ ឬស្មើ នឹង 2500% ស្របពេលដែលតួលេខក្នុងខែឧសភានេះបានកើនឡើងដល់ទៅ 24លានបារ៉ែល បើប្រៀប ធៀបទៅនឹងរយៈពេលពេញមួយឆ្នាំកាលពីឆ្នាំ 2021មានត្រឹមតែ 960000បារ៉ែលតែប៉ុណ្ណោះ ។

ប្រទេសឥណ្ឌាទទួលបានប្រេងពីរុស្ស៊ីដល់ទៅជាង 34លានបារ៉ែលរាប់ចាប់ពីខែកុម្ភៈកន្លងមកនេះ ចំនួននេះជាចំនួនដ៏ច្រើនបំផុត គឺច្រើនជាងបរិមាណនៃការនាំចូលសរុបក្នុងឆ្នាំ 2021ដល់ទៅ 10ដងឯណោះ ឬស្មើនឹង 1000% ។

រីឯចំនួនតួលេខ 24លានបារ៉ែលនៅក្នុងខែនេះ គឺស្មើនឹងកើនឡើងពី 7.2លានបារ៉ែលកាលពីខែមេសាកន្លងមក ហើយកាលពីខែមីនាមានត្រឹមតែ 3លានបារ៉ែលតែប៉ុណ្ណោះ ជាងនេះទៅទៀតនោះ មានការសន្និដ្ឋានមួយលើកឡើងថា ក្នុងខែឧសភាកន្លងទៅថ្មីៗនេះ តួលេខនៃការនាំចូលប្រេងពីរុស្ស៊ីមកកាន់ឥណ្ឌាមានចំនួនដល់ទៅ 28លានបារ៉ែល មានន័យថាវាលើសពីតួលេខរបស់រដ្ឋាភិបាលឥណ្ឌាដល់ទៅ 4លានបារ៉ែលឯណោះ ។

វិធានការដាក់ទណ្ឌកម្មរបស់ពួកលោកខាងលិចចំពោះប្រទេសរុស្ស៊ី បានធ្វើឲ្យរុស្ស៊ីរួសរាន់ក្នុងការផ្លាស់ប្ដូរខ្សែ​សង្វាក់​ផ្គត់ផ្គង់ ទៅកាន់ទីផ្សារផ្សេងជំនួសវិញ ជាពិសេសក្នុងតំបន់អាស៊ី និងទីផ្សារដែលទើបបង្កើតឡើងថ្មី កត្តានេះបានធ្វើឲ្យរោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌាទទួលបានឪកាស និងបង្កើនការជាវប្រេងពីប្រទេសរុស្ស៊ីក្នុងតម្លៃយ៉ាងពិសេស និងសូម្បីតែប្រទេសចិនក៏បានធ្វើការប្រញាប់ប្រញាល់ជាវយកប្រភពថាមពលពីរុស្ស៊ីក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។

ប្រភព ៖​

Bloomberg

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីត្រៀមវាយដណ្តើមយកទីក្រុង Severodonetsk ដើម្បីបិទបញ្ចប់សមរភូមិតំបន់ Donbas ទាំងស្រុង តែលោក Zelensky បញ្ជាឲ្យកងទ័ពប្រយុទ្ធរហូតដល់ទឹកចុងក្រោយ!!
Next post ហេតុអ្វីបានរូបិយប័ណ្ណរូបលរបស់រុស្ស៊ីកាន់តែមានតម្លៃថ្លៃបើទោះបីមានទណ្ឌកម្មជុំជិតក៏ដោយនោះ?