ថ្មីៗកន្លងទៅនេះ UNHCR រកឃើញជនភៀសខ្លួនអ៊ុយក្រែនចំនួន 2.9 លាននាក់កំពុងស្នាក់នៅតាមបណ្ដាប្រទេសនានាពាសពេញតំបន់អឺរ៉ុប
Read Time:2 Minute, 2 Second
Views:76

ថ្មីៗកន្លងទៅនេះ UNHCR រកឃើញជនភៀសខ្លួនអ៊ុយក្រែនចំនួន 2.9 លាននាក់កំពុងស្នាក់នៅតាមបណ្ដាប្រទេសនានាពាសពេញតំបន់អឺរ៉ុប

0 0

កាលពីថ្ងៃទី 27 ឧសភា ថ្មីៗកន្លងទៅនេះ UNHCR រកឃើញជនភៀសខ្លួនអ៊ុយក្រែនចំនួន 2.9 លាននាក់កំពុងស្នាក់នៅតាមបណ្ដាប្រទេសនានាពាសពេញតំបន់អឺរ៉ុប!! ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានរកឃើញជនភៀសខ្លួនអ៊ុយក្រែនច្រើនបំផុត រស់នៅក្នុងប្រទេសដែលមិនមែនជាប្រទេសជាប់ភូមិផងរបងជាមួយ ក្នុងនោះរួមមាន ប្រទេសអាល្លឺម៉ង់ សាធារណរដ្ឋឆេក និងអ៊ីតាលី ។ ស្របពេលជាមួយគ្នានេះផងដែរ មានទិន្នន័យពីអង្គការសហប្រជាជាតិថា ចំនួនជនភៀសខ្លួនអ៊ុយក្រែនជាង 6.6 លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ហើយចំនួន 2.9 លាននាក់បានផ្លាស់ទៅតាមបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់អឺរ៉ុប ។

ដោយ UNHCR បង្ហាញពីមូលហេតុ និងតួលេខដែលបានមកពីទីភ្នាក់ងារជនភៀសខ្លួនថា មានប្រជាជនអ៊ុយក្រែនមួយចំនួនបានបន្តរស់នៅក្នុងប្រទេសដំបូងដែលពួកគេភៀសខ្លួនចូល ហើយមានមនុស្សមួយចំនួនទៀត កំពុងធ្វើដំណើរទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត ស្របពេលដែលវិបត្តិជនភៀសខ្លួន បណ្តាលមកពីសង្រ្គាមបានរីករាលដាលទៅពាសពេញតំបន់អឺរ៉ុបហើយ ។

អ្នកនាំពាក្យ UNHCR លោកស្រី Shabia Mantu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវប្រទេសស្វីស ដោយលោកស្រីបានបង្ហាញថា ជនភៀសខ្លួនអ៊ុយក្រែនប្រហែល6,659,220 នាក់បានភៀសខ្លួនចេញពីប្រទេសចាប់តាំងពីផ្ទុះការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ី ។

ប្រភព ៖

KyivPost
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើការបំផ្លាញផ្ទាំងគំនូរ “ម៉ូណាលីសា” ដោយយកនំខេកទៅប៉ាត!!
Next post ប្រធានាធិបតី Erdogan របស់តួកគីប្រាប់ទៅកាន់ លោក Putin ថាគាត់បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការបញ្ចប់សង្គ្រាមអ៊ុយក្រែន