News & Blogs

ខ្លីៗពីប្រវត្តិសាស្ត្រខ្មែរ

ថ្ងៃនេះ​ ទី០៤​ មិថុនា​ ២០២១​ គឺជាថ្ងៃខួបទី៧២ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម

website-cover28

ថ្ងៃនេះ​ ទី០៤​ មិថុនា​ ២០២១​ គឺជាថ្ងៃខួបទី៧២ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម

ទឹកដីកម្ពុជាក្រោម​ បាត់បង់ទៅវៀតណាមលេីកដំបូងនៅសតវត្សរ៍ទី១៧​ ក្នុងរាជស្ដេចជ័យជេដ្ឋាទី២​ ដែលយកមហេសីជាបុត្រីស្ដេចយួន។ នៅសតវត្សរ៍ទី១៩ បារាំងបានច្បាំងដណ្ដេីមទឹកដីកម្ពុជាក្រោមនេះពីវៀតណាមមកដាក់ជាអាណាខេត្តរបស់ខ្លួនដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ​ និងឲ្យឈ្មោះថាកូសាំងស៊ីន​។ 

នៅថ្ងៃទី០៤​ មិថុនា​ ឆ្នាំ១៩៤៩​ នៃសតវត្សរ៍ទី២០​ បារាំងបានប្រគល់ទឹកដីកូសាំងស៊ីននេះទៅឲ្យស្ដេចយួនឈ្មោះបាវ​ ដាយ​ជាស្ថាពរដេីម្បីជាថ្នូរឲ្យស្ដេចយួនអង្គនេះដែលជាឥស្សរជននយោបាយដ៏មានប្រជាប្រិយភាព​ មកគ្រប់គ្រងក្រុងព្រៃនគរ​ (សៃហ្គន)​ ដេីម្បីប្រឆាំងនឹងយួនកុម្មុយនីស្តវៀតមិញដែលដឹកនាំដោយហ៊ូ​ ជីមិញក្នុងការទាមទារឯករាជ្យពីអាណានិគមបារាំង។ 

ថ្ងៃនេះ​ ទី០៤​ មិថុនា​ ២០២១​ គឺជាថ្ងៃខួបទី៧២ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម បើរដ្ឋាភិបាល មន្ត្រីរាជការ​ និងអ្នកនយោបាយគេមិនរំឭកទេ​ ទុកឱ្យយើងជារាស្ត្រសាមញ្ញជាអ្នករំឭកចុះ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!