Asia USA

ថៃ និងអាម៉េរិក ធ្វើលំហាត់សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ

សហរដ្ឋអាម៉េរិក និងថៃបានបើកសមយុទ្ធយោធា Cobra Gold ប្រចាំឆ្នាំក្នុងទ្រង់ទ្រាយធំកាលពីថ្ងៃអង្គារ ដោយមានការចូលរួមរបស់សហរដ្ឋអាម៉េរិកដ៏ធំបំផុតក្នុងការហ្វឹកហ្វឺនមួយទសវត្សរ៍ជាមួយកងកម្លាំងមកពីប្រទេសចំនួន ៣០ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។

Cobra Gold នៅឆ្នាំនេះនឹងក្លាយជាសមយុទ្ធដំបូងគេដែលបណ្តុះបណ្តាលយោធាលើគ្រោះមហន្តរាយអវកាសដែលអាចសម្របសម្រួលប្រព័ន្ធទំនាក់ទំនងផ្កាយរណប ។ យោធាអាម៉េរិកជាង៦,០០០នាក់នឹងចូលរួមក្នុងនោះមានទាហានជើងគោក៣,៨០០នាក់ ហើយថៃនឹងមានទាហាន៣,០០០នាក់ចូលរួម ។

សមយុទ្ធយោធាដែលដំណើរការយូរជាងគេនៅអាស៊ីអាគ្នេយ៍បានបម្រើជាឱកាសសម្រាប់សហរដ្ឋអាម៉េរិក ថៃ និងក្រុមប្រទេសក្នុងតំបន់ចូលរួមដើម្បីចែករំលែកសមយុទ្ធ និងយុទ្ធសាស្ត្រក្នុងសមរភូមិ ព្រមទាំងហ្វឹកហាត់លើបច្ចេកវិទ្យា និងឧបករណ៍ថ្មីចាប់តាំងពីឆ្នាំ ១៩៨២ ។

សមយុទ្ធសំខាន់នេះមានទាហានរាប់រយនាក់មកពីប្រទេសឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េខាងត្បូង ។ ប្រទេសចំនួនដប់ផ្សេងទៀតដូចជាបង់ក្លាដែស ប្រ៊ុយណេ កាណាដា ហ្វីជី បារាំង ម៉ុងហ្គោលី នេប៉ាល់ នូវែលសេឡង់ ហ្វីលីពីន និងចក្រភពអង់គ្លេស នឹងចូលរួមក្នុងសិក្ខាសាលាសម្រាប់ការធ្វើផែនការប្រតិបត្តិការពហុជាតិ ។ អ្នកសង្កេតការណ៍១០រូបទៀតមកពីប្រទេសដូចជាកម្ពុជា អាល្លឺម៉ង់ និងវៀតណាម ។

លំហាត់សមយុទ្ធធ្វើឡើងនៅក្នុងខេត្តភាគខាងកើតនៃខេត្តចាន់ថាបូរី ស្រះកែវ និងរ៉ាយ៉ង ព្រមទាំងឡុបបុរី នៅភាគខាងជើងនៃទីក្រុងបាងកក ។ សមយុទ្ធផ្ដោតលើការហ្វឹកហាត់យោធាដែលរួមមានការបណ្តុះបណ្តាលយោធាជាន់ខ្ពស់ ។ លំហាត់មនុស្សធម៌ និងគ្រោះមហន្តរាយ និងការហ្វឹកហ្វឺនតាមទីវាល ។ ការធ្វើសមយុទ្ធលើកមុនបានបណ្តុះបណ្តាលកងកម្លាំងដើម្បីកសាងឧបសគ្គការពារ ការចោលគ្រាប់មីន និងរស់នៅក្នុងព្រៃអាស៊ីអាគ្នេយ៍ ។

ប្រភព ៖ Nikkei Asia

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version