ថៃ និងសហរដ្ឋអាម៉េរិកផ្តើមបើកសមយុទ្ធ“ពស់វែកមាស”​ ដែលមានកងទ័ពជាង ៧,០០០ នាក់ចូលរួម
Asia USA

ថៃ និងសហរដ្ឋអាម៉េរិកផ្តើមបើកសមយុទ្ធ“ពស់វែកមាស”​ ដែលមានកងទ័ពជាង ៧,០០០ នាក់ចូលរួម

ប្រទេសថៃ និងសហរដ្ឋអាម៉េរិកបានចាប់ផ្តើមសមយុទ្ធយោធា“ពស់វែកមាស”ដ៏ធំបំផុតចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើម។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលនឹងធ្វើឡើងទាំងនៅលើដី សមុទ្រ និងប្រតិបត្តិការផ្លូវអាកាស គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពប្រក្រតីនៃកិច្ចសហប្រតិបត្តិការយោធា បន្ទាប់ពីមានការរំខានទាក់ទងនឹងជំងឺរាតត្បាត។

 

ដោយមានការចូលរួមពីកងទ័ពជាង ៧,០០០ នាក់ រួមទាំងទាហានមកពីប្រទេសចំនួនប្រាំពីរ រួមមានប្រទេសជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ​កូរ៉េខាងត្បូង នឹងចូលរួមសមយុទ្ធសំខាន់ៗ។ សមយុទ្ធនេះមានគោលបំណងពង្រឹងសន្តិសុខក្នុងតំបន់ និងពង្រឹងទំនាក់ទំនងយោធានៅឥណ្ឌូប៉ាស៊ីហ្វិក។

 

សមយុទ្ធនេះមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែមីនា ខណៈពេលដែលសមយុទ្ធឆ្លើយតបមនុស្សធម៌បានចាប់ផ្តើមនៅថ្ងៃទី ៤ ខែកុម្ភៈ ។ ​សហរដ្ឋអាម៉េរិក ដែលសម្លឹងរកការដាក់សម្ពាធលើការពង្រីកដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង គឺជាអ្នកចូលរួមដ៏ធំបំផុតនៅក្នុងសមយុទ្ធនេះ ដោយបានបញ្ជូនកងទ័ពជាង ៤,២០០ នាក់។

 

សហរដ្ឋអាម៉េរិក និងថៃបានចាប់ផ្តើមសមយុទ្ធ“ពស់វែកមាស” ដំបូងនៅក្នុងឆ្នាំ ១៩៨២ ជាសមយុទ្ធទ្វេភាគីដែលផ្តោតលើការទប់ស្កាត់ក្រុមកុម្មុយនិស្ត ។ សមយុទ្ធនេះបានពង្រីកជាលំដាប់ទៅកាន់ប្រទេសដែលចូលរួមកាន់តែច្រើន។

Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *