ការបាញ់ប្រហារទ្រង់ទ្រាយធំនៅឯក្បួនដង្ហែរថ្ងៃទីបួនខែកក្កដានៅតំបន់ជាយក្រុង Highland Park ទីក្រុង Chicago កាលពីថ្ងៃចន្ទ ដែលបានសម្លាប់មនុស្ស6នាក់ គឺជារលកចុងក្រោយនៃអំពើហិង្សាដោយកាំភ្លើង ដែលបានអង្រួនសហរដ្ឋអាម៉េរិកចាប់តាំងពីដើមឆ្នាំមក ។
យោងតាមស្ថាប័នដែលបានកត់ត្រាទិន្នន័យអំពើហឹង្សាដោយកាំភ្លើង(The Gun Violence Archive)បានឲ្យដឹងថា អំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាម៉េរិកបានកើតឡើង 309 ដងគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ ។ ដូច្នោះមានន័យថា ក្នុងរយៈពេល 185 ថ្ងៃដំបូងនៃឆ្នាំ 2022 ជាមធ្យមមានឧប្បត្តិហេតុបែបនេះចំនួន 11 ដងក្នុងមួយសប្តាហ៍ ។
មិនមានការសរុបពីចំនួនមនុស្សស្លាប់ និងរងរបួសដោយសារការបាញ់ប្រហារទាំងអស់នេះទេ ។
ប្រភព ៖ Business Insider