តៃវ៉ាន់ ប្រកាសផ្អាកទិដ្ឋាការដោយឥតគិតថ្លៃចំពោះប្រទេសថៃ និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ានជាបណ្ដោះអាសន្ន
Read Time:3 Minute, 35 Second
Views:265

តៃវ៉ាន់ ប្រកាសផ្អាកទិដ្ឋាការដោយឥតគិតថ្លៃចំពោះប្រទេសថៃ និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ានជាបណ្ដោះអាសន្ន

0 0

UPDATE: តៃវ៉ាន់ប្រកាសផ្អាកទិដ្ឋាការដោយឥតគិតថ្លៃចំពោះប្រទេសថៃ និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ានជាបណ្ដោះអាសន្ន បន្ទាប់ពីខ្លួនត្រៀមរៀបចំបើកច្រកព្រំដែនឡើងវិញនៅថ្ងៃទី12 ខែកញ្ញា ខាងមុខនេះ ។

កាលពីម្សិលមិញ (ថ្ងៃទី06 ខែកញ្ញា ឆ្នាំ2022) នាយកដ្ឋានកិច្ចការកុងស៊ុលតៃវ៉ាន់ ក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសតៃវ៉ាន់ ប្រកាសផ្អាកទិដ្ឋាការដោយឥតគិតថ្លៃចំពោះអ្នកដំណើរជនជាតិថៃ និងអ្នកដំណើរតាមបណ្ដាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ាន ជាបណ្ដោះអាសន្ន បន្ទាប់ពីកោះតៃវ៉ាន់ត្រៀមរៀបចំបើកច្រកព្រំដែនជាផ្លូវការឡើងវិញនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2022 ខាងមុខនេះ ។

នាយកដ្ឋានកិច្ចការកុងស៊ុលតៃវ៉ាន់បានប្រកាសថា អ្នកធ្វើដំណើរមកពីប្រទេសចំនួន49 រួមមាន អូស្ត្រាលី អាល្លឺម៉ង់ បារាំង អ៊ីតាលី នូវែលសេឡង់ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេសជាដើម អាចធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ និងស្នាក់នៅក្នុងកោះតៃវ៉ាន់រហូតដល់ 90ថ្ងៃ ដោយលិខិតឆ្លងដែនមិនត្រូវបានផុតកំណត់ក្នុងរយៈពេល 6ខែចុងក្រោយ ។ សម្រាប់អ្នកធ្វើដំណើរកាន់លិខិតឆ្លងដែនសញ្ជាតិ Belize, Nauru St Kitts & Nevis, St Lucia & St Vincent និង Grenadines អាចធ្វើដំណើរចូលកោះតៃវ៉ាន់ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ និងអាចស្នាក់នៅក្នុងកោះតៃវ៉ាន់បានរហូតដល់ 30ថ្ងៃ ។

ជាងនេះទៅទៀត តៃវ៉ាន់ក៏បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវទិដ្ឋាការឥតគិតថ្លៃសម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិតឆ្លងដែនថៃ សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង អ៊ីស្រាអែល ឈីលី សាធារណរដ្ឋដូមីនិក និងនីការ៉ាហ្គា ដោយផ្ដល់អនុសាសន៍ឱ្យតាមដានយ៉ាងដិតដល់នូវសេចក្តីប្រកាសរបស់នាយកដ្ឋានកិច្ចការកុងស៊ុលតៃវ៉ាន់ប្រសិនបើមានការផ្លាស់ប្តូរស្ថានភាពណាមួយ ។

ថែមទាំងបានណែនាំឱ្យអ្នកធ្វើដំណើរដែលកាន់លិខិតឆ្លងដែន ថៃ ប្រ៊ុយណេ ហ្វីលីពីន និងរុស្ស៊ី ដែលមានបំណងចូលតៃវ៉ាន់បន្ទាប់ពីមានការផ្លាស់ប្តូរស្ថានភាពទិដ្ឋាការដោយឥតគិតថ្លៃ ឬត្រូវបានអនុញ្ញាតដោយអាជ្ញាធរតៃវ៉ាន់រួចហើយនោះ ត្រូវបង្ហាញភស្តុតាងនៃការកក់កន្លែងស្នាក់នៅ និងត្រូវបានទាមទារព័ត៌មានលម្អិតអំពីចំនួនលុយគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរទេសចរណ៍នៅតៃវ៉ាន់ ក្នុងនោះដែរនាវិក ឬអ្នកបម្រើលើយន្តហោះរបស់ថៃ ប្រ៊ុយណេ ហ្វីលីពីន និងរុស្ស៊ី ដែលចង់ឡើងយន្តហោះដើម្បីរាយការណ៍អំពីកាតព្វកិច្ច មិនមានសិទ្ធិចូលតៃវ៉ាន់ដោយគ្មានទិដ្ឋាការក្នុងអំឡុងពេលនេះផងដែរ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post បុរសវ័យក្មេងជនជាតិជប៉ុនម្នាក់រកចំណូលបានដោយ “មិនចាំបាច់ធ្វើអ្វីទាំងអស់”
Next post មីយ៉ាន់ម៉ាត្រៀមទូទាត់ថ្លៃប្រេងឲ្យរុស្ស៊ីជាប្រាក់រូបល