តៃវ៉ាន់អញ្ជើញសមាជិកសភារបស់អាល្លឺម៉ង់ទៅទស្សនកិច្ច​នៅ​ទីក្រុង​តៃប៉ិ ចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងខ្លាំងនៅក្នុងតំបន់!!
Breaking News

តៃវ៉ាន់អញ្ជើញសមាជិកសភារបស់អាល្លឺម៉ង់ទៅទស្សនកិច្ច​នៅ​ទីក្រុង​តៃប៉ិ ចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងខ្លាំងនៅក្នុងតំបន់!!

ឯកអគ្គរដ្ឋទូត​តៃវ៉ាន់​ប្រចាំ​ទីក្រុង​ប៊ែរឡាំង​បាន​អញ្ជើញ​សមាជិកសភា​អាល្លឺម៉ង់​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​តៃប៉ិ ដោយ​អះអាង​ថា​ការ​ប្រកាន់​ខ្ជាប់​របស់​អាល្លឺម៉ង់​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​គឺ «ហួសសម័យ» នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Tagesspiegel ដែលបានចុះផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាម៉េរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ លោក Jhy-Wey Shieh បានស្នើថា “គណៈប្រតិភូរបស់សភា Bundestag ដឹកនាំដោយប្រធានសភា” គួរតែធ្វើទស្សនកិច្ចនៅលើកោះនេះ។

តំណាងរបស់តៃវ៉ាន់បាននិយាយថា “នោះនឹងមិនមកពីក្រុមសភាទេ ប៉ុន្តែមកពីសភាសហព័ន្ធអាល្លឺម៉ង់ Bundestag ដែលជាស្ថាប័ននីតិប្បញ្ញត្តិឯករាជ្យដែលតំណាងឱ្យប្រជាជន និងមិនស្ថិតនៅក្រោមរដ្ឋាភិបាល”។ លោកបានបន្ថែមថា គណៈប្រតិភូអាចជួបជាមួយមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen និងប្រធានសភា ។

Leave a Reply

Your email address will not be published. Required fields are marked *