តៃវ៉ាន់ហៅចិនថា ជាអ្នកជិតខាងដ៏អាក្រក់ បន្ទាប់ពីចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់រំលងលើកោះតៃវ៉ាន់!!
Breaking News

តៃវ៉ាន់ហៅចិនថា ជាអ្នកជិតខាងដ៏អាក្រក់ បន្ទាប់ពីចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់រំលងលើកោះតៃវ៉ាន់!!

តៃវ៉ាន់បានថ្កោលទោសចិនថា  ជាអ្នកជិតខាងដ៏អាក្រក់​ បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ដែលចំនួនបួនគ្រាប់បានហោះពីលើរដ្ឋធានីតៃប៉ិ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ​។

ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងសមុទ្រ និងផ្ទៃមេឃជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារដោយធ្វើដំណើរទស្សនកិច្ចទៅកាន់កោះគ្រប់គ្រងដោយខ្លួនឯងដែលចិនអះអាងថាជារបស់ខ្លួន។

ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន ដែលកំពុងតាមដានសមយុទ្ធនេះ បានរាយការណ៍ដំបូងថា មីស៊ីលចំនួនបួនគ្រាប់បានហោះពីលើរដ្ឋធានីរបស់តៃវ៉ាន់​ ។ ប្រទេសជប៉ុនក៏បាននិយាយផងដែរថា មីស៊ីលចំនួនប្រាំក្នុងចំណោមប្រាំបួនដែលបានបាញ់ឆ្ពោះទៅទឹកដីរបស់ខ្លួនបានធ្លាក់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលជាការជំរុញឱ្យទីក្រុងតូក្យូចាប់ផ្តើមការតវ៉ាការទូត ។

ក្រោយ​មក ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា មីស៊ីល​បានហោះនៅក្នុង​កម្រិត​ខ្ពស់​ក្នុង​បរិយាកាស ហើយ​គ្មាន​ការ​គំរាមកំហែង​អ្វី​ឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *