តៃវ៉ាន់មិនអើពើនឹងការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់ចិនមកលើខ្លួន!!
Breaking News

តៃវ៉ាន់មិនអើពើនឹងការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់ចិនមកលើខ្លួន!!

មន្ត្រីរតនាគារតៃវ៉ាន់បង្ហើបឲ្យដឹងថា វិធានការសេដ្ឋកិច្ចដែលចិនធ្វើឡើងចំពោះតៃវ៉ាន់ មិនមានផលប៉ះពាល់ខ្លាំងដល់ពាណិជ្ជកម្មរវាងភាគីទាំងពីរនោះទេ ព្រោះដោយសារតែសេដ្ឋកិច្ចភាគីទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera ។

គេហទំព័រ Al Jazeera រាយការណ៍ថា លោកស្រី Beatrice Tsai ប្រធានស្ថិតិនៃក្រសួងហិរញ្ញវត្ថុតៃវ៉ាន់ បានប្រកាសនៅថ្ងៃចន្ទថា ឧស្សាហកម្មអេឡិចត្រូនិកនៃតំបន់សេដ្ឋកិច្ចទាំងពីរពឹងផ្អែកខ្លាំងលើគ្នាទៅវិញទៅមក ព្រោះប្រទេសចិននាំចូលបន្ទះឈីបច្រើនបំផុតពីតៃវ៉ាន់ ។

“យើងរំពឹងថា មានឱកាសតិចតួចណាស់ដែលចិននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែតឹងរ៉ឹងលើអាជីវកម្មរបស់តៃវ៉ាន់ ព្រោះដោយសារតែយើងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នាខ្លាំងបំផុត ។

Leave a Reply

Your email address will not be published. Required fields are marked *