Breaking News

តៃវ៉ាន់​ព្រមាន​វាយប្រហារ​តប​វិញ ​ប្រសិនបើ​កម្លាំង​របស់​ចិន​ចូល​ក្នុង​ទឹកដី​ខ្លួន

តៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួន និងធ្វើការវាយប្រហារតបត ប្រសិនបើកងកម្លាំងប្រដាប់អាវុធចិនចូលទៅក្នុងទឹកដីរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធានៅជិតកោះនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters  ។

លោក Lin Wen-Huang អនុប្រធានអគ្គសេនាធិការរងទទួលបន្ទុកប្រតិបត្តិការ និងរៀបចំផែនការ និយាយថា សម្រាប់យន្តហោះ និងកប៉ាល់ដែលបានចូលដែនសមុទ្រ និងដែនអាកាសរបស់យើងដែលមានចម្ងាយ 12 ម៉ាយក្នុងសមុទ្រ កងទ័ពជាតិនឹងអនុវត្តសិទ្ធិការពារខ្លួន និងធ្វើការវាយប្រហារតបតដោយគ្មានករណីលើកលែង ។ ​

តៃវ៉ាន់ក្នុងខែនេះ បានស្នើឱ្យមានការកើនឡើង​ខ្ទង់ចំណាយនៅ​លើវិស័យការពារជាតិ ដែលរួមបញ្ចូលទាំងមូលនិធិសម្រាប់ទិញយន្តហោះចម្បាំងថ្មី ប៉ុន្មានសប្តាហ៍បន្ទាប់ពីសមយុទ្ធរបស់ចិន ដែលរួមមានការបាញ់មីស៊ីលរំលងលើរដ្ឋធានីតៃប៉ិរបស់ខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version