ក្រសួងការពារជាតិតៃវ៉ាន់បានព្រមានកាលពីថ្ងៃអង្គារអំពីការកើនឡើងយ៉ាងខ្លាំង នៅក្នុងភាពតានតឹងផ្នែកយោធា បន្ទាប់ពីបានរាយការណ៍ពីសកម្មភាពយោធាចិនជាថ្មី រួមទាំងយន្តហោះចម្បាំងឆ្លងកាត់ខ្សែបន្ទាត់មធ្យមដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កាលពីព្រឹកថ្ងៃអង្គារ ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ១២ គ្រឿងនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ដែលក្នុងនោះ ៧ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមមានយន្តហោះចម្បាំង J-10 ចំនួនប្រាំមួយ និងយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ។ ក្រសួងបាននិយាយថា នាវាចិនចំនួនប្រាំគ្រឿងក៏បានអនុវត្តការល្បាតត្រៀមប្រយុទ្ធដោយមិនបានផ្តល់ទីតាំង។
ខ្សែបន្ទាត់មធ្យមបានបម្រើការជាខ្សែបន្ទាត់ព្រំដែនក្រៅផ្លូវការជាច្រើនឆ្នាំរវាងភាគីទាំងពីរ រហូតដល់កម្លាំងទ័ពអាកាសរបស់ប្រទេសចិនបានចាប់ផ្តើមឆ្លងកាត់ជាទៀងទាត់កាលពីមួយឆ្នាំមុន។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា “ការបន្តការយាយីដោយយោធាដោយយោធាពួកកុម្មុយនិស្តនៅក្នុងតំបន់អាចនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹង និងធ្វើឱ្យសន្តិសុខក្នុងតំបន់កាន់តែអាក្រក់” ដោយអំពាវនាវឱ្យទីក្រុងប៉េកាំង “បញ្ឈប់ជាបន្ទាន់នូវទង្វើឯកតោភាគីបែបនេះ” ។ ក្រសួងបានបន្ថែមថា ការរក្សាបាននូវស្ថានភាពសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ គឺមានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយគ្រប់ភាគីទាំងអស់ រួមទាំងទីក្រុងប៉េកាំង មានទំនួលខុសត្រូវរួមក្នុងការថែរក្សាវា ។
Reuters