តៃវ៉ាន់នឹងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធការពារយន្តហោះគ្មានមនុស្សបើកចាប់ពីឆ្នាំក្រោយទៅ បន្ទាប់ពីមានវីដេអូលេចធ្លាយបង្ហាញពីទាហានតៃវ៉ាន់គប់ដុំថ្មទៅលើយន្តហោះគ្មានមនុស្សបើករបស់ចិន
Breaking News

តៃវ៉ាន់នឹងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធការពារយន្តហោះគ្មានមនុស្សបើកចាប់ពីឆ្នាំក្រោយទៅ បន្ទាប់ពីមានវីដេអូលេចធ្លាយបង្ហាញពីទាហានតៃវ៉ាន់គប់ដុំថ្មទៅលើយន្តហោះគ្មានមនុស្សបើករបស់ចិន

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា តៃវ៉ាន់នឹងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធការពារយន្តហោះគ្មានមនុស្សបើកនៅលើកោះឈូងសមុទ្ររបស់ខ្លួនចាប់ពីឆ្នាំក្រោយទៅ បន្ទាប់ពីមានវីដេអូលេចចេញនូវទាហានតៃវ៉ាន់គប់ដុំថ្មទៅលើយន្តហោះគ្មានមនុស្សបើករបស់ចិន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters  ។

តៃវ៉ាន់បានត្អូញត្អែរពីការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់ចិនម្តងហើយម្តងទៀតនៅជិតកោះឈូងសមុទ្ររបស់ខ្លួនដែលជាផ្នែកនៃល្បែងសង្គ្រាម និងសមយុទ្ធរបស់ចិនបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក្នុងខែនេះ ដែលបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ។

ឃ្លីបវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយជាលើកដំបូងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ​បានបង្ហាញពីទាហានពីរនាក់គប់ដុំថ្មទៅលើយន្តហោះគ្មានមនុស្សបើករបស់ចិនដែលកំពុងហោះនៅជិតប៉ុស្តិ៍យាមរបស់ពួកគេ ។

ទាហានតៃវ៉ាន់គប់ដុំថ្មទៅលើយន្តហោះគ្មានមនុស្សបើករបស់ចិន

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ទីបញ្ជាការការពារជាតិរបស់កោះ Kinmen ដែលជាក្រុមប្រជុំកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ ដែលស្ថិតនៅទល់មុខទីក្រុង Xiamen និង Quanzhou របស់ប្រទេសចិន បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី 16 ខែសីហា នៅលើកោះ Erdan ហើយបានបញ្ជាក់ថា ទាហានបានគប់ដុំថ្មទៅលើយន្តហោះគ្មានមនុស្សបើក​ស៊ីវិល ។

​(រូបតំណាង

Leave a Reply

Your email address will not be published. Required fields are marked *