តៃវ៉ាន់​និយាយ​ថា ចិន​កំពុង​តែហ្វឹកហាត់ក្នុង​​ការ​វាយ​ប្រហារ​លើ​នាវា​ទ័ព​ជើង​ទឹក​អាម៉េរិក
Breaking News

តៃវ៉ាន់​និយាយ​ថា ចិន​កំពុង​តែហ្វឹកហាត់ក្នុង​​ការ​វាយ​ប្រហារ​លើ​នាវា​ទ័ព​ជើង​ទឹក​អាម៉េរិក

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយនៅក្នុងរបាយការណ៍ថា ប្រទេសចិនបានកំពុងហ្វឹកហាត់​វាយប្រហារលើនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ហើយមានបំណងរារាំងកងកម្លាំងបរទេសពីការមកជួយតៃវ៉ាន់នៅក្នុងករណីមានសង្គ្រាម ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ភាពតានតឹងរវាងតៃវ៉ាន់ និងចិនបានកើនឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិកាលពីខែមុនដោយប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ដែលបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ដែលចាត់ទុកវាថាជាការជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួន ។

សហរដ្ឋអាម៉េរិកបាននឹងកំពុងបើកនាវាកងទ័ពជើងទឹកជាទៀងទាត់ចូលទៅក្នុងសមុទ្រចិនខាងត្បូង ជួនកាលនៅជិតកោះដែលកាន់កាប់ដោយចិន ហើយក៏ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ នូវក្នុងអ្វីដែលខ្លួនហៅថាសេរីភាពនៃបេសកកម្មនាវាចរណ៍ ​។

Leave a Reply

Your email address will not be published. Required fields are marked *