តៃវ៉ាន់ច្រានចោលផែនការដែលស្នើឡើងដោយប្រទេសចិនដែលចង់អនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរមកលើកោះនេះ!!
Breaking News

តៃវ៉ាន់ច្រានចោលផែនការដែលស្នើឡើងដោយប្រទេសចិនដែលចង់អនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរមកលើកោះនេះ!!

ក្រសួងការបរទេសកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តៃវ៉ាន់បដិសេធគំរូ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលស្នើឡើងដោយទីក្រុងប៉េកាំងនៅក្នុងសៀវភៅសដែលបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ ។

មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តអនាគតរបស់ខ្លួន នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់លោកស្រី Joanne Ou បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ ​នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

លោកស្រី Ou បន្ថែមថា ប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិជា “លេសដើម្បីបង្កើតភាពធម្មតាថ្មីមួយដើម្បីបំភិតបំភ័យប្រជាជនតៃវ៉ាន់” ។

Leave a Reply

Your email address will not be published. Required fields are marked *