តៃវ៉ាន់​ចល័ត​យន្តហោះ​ចម្បាំងបន្ថែម​ទៅជិតកន្លែងដែល​យន្តហោះរបស់លោកស្រី Pelosi ចុះចត !!
Breaking News

តៃវ៉ាន់​ចល័ត​យន្តហោះ​ចម្បាំងបន្ថែម​ទៅជិតកន្លែងដែល​យន្តហោះរបស់លោកស្រី Pelosi ចុះចត !!

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា តៃវ៉ាន់បានចល័តយន្តហោះចម្បាំងប្រភេទ Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង និងឧបករណ៍យោធាផ្សេងទៀត មុនពេលដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានដោយប្រធានសភាអាម៉េរិក Nancy Pelosi នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន RT ។

កាសែត China Times ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់បានរាយការណ៍កាលពីថ្ងៃអង្គារថា យន្តហោះចំនួនប្រាំបីគ្រឿងបន្ថែមទៀតត្រូវបានចល័តទៅកាន់មូលដ្ឋានទ័ពអាកាស Chihhang ដោយបន្ថែមទៅលើយន្តហោះចម្បាំង Mirage 2000 ពីរគ្រឿងដែលឈរជើងនៅទីនោះរួចហើយ ។

ទីភ្នាក់ងារព័ត៌មានបាននិយាយថា មូលដ្ឋាននេះមានទីតាំងនៅភាគអាគ្នេយ៍នៃកោះ ពីកន្លែងដែលយន្តហោះរបស់ Pelosi ត្រូវបានគេរំពឹងថានឹងចុះចត ។  កាសែតនេះបានបន្ថែមថា កន្លែងនេះត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ។

របាយការណ៍បាននិយាយថា ក្នុងពេលជាមួយគ្នានោះ កងទ័ពជើងទឹករបស់តៃវ៉ាន់ បានដាក់ពង្រាយឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកពីរគ្រឿងបន្ថែមទៀត ដើម្បីល្បាតដែនទឹកនៅជិតកោះនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *