តៃវាន់ហាមមិនឲ្យមានការនាំចេញបន្ទះឈីបទៅកាន់ប្រទេសរុស្ស៊ី
Breaking News

តៃវាន់ហាមមិនឲ្យមានការនាំចេញបន្ទះឈីបទៅកាន់ប្រទេសរុស្ស៊ី

The Register បានរាយការណ៍ថា ក្រសួងសេដ្ឋកិច្ចនៃកោះតៃវ៉ាន់ (MOEA) បានដាក់ចេញនូវច្បាប់ហាមមិនឲ្យមានការនាំចេញបន្ទះឈីបរបស់ម៉ាស៊ីនកុំព្យូទ័រ និងឧបករណ៍ផលិតឈីបទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសបេឡារ៉ុស ។

ច្បាប់នោះបានចែងអំពីប្រភេទបន្ទះឈីបដែលត្រូវហាមមិនឲ្យនាំចេញរួមមាន៖

  1. 5 gigaflops or higher performance
  2. An arithmetic logic unit of 32 bits or wider
  3. External interconnect speeds of 2.5 MB/s or higher
  4. More than 144 pins
  5. A basic gate propagation delay of less than 0.4 nanoseconds

មានន័យថា តៃវ៉ាន់អាចនាំចេញបន្ទះឈីបដែលមានល្បឿនមិនលើស 25MHz បន្ទះឈីបដែលមានល្បឿនកម្រិតនេះគឺ Intel I386 ដែលបានដាក់លក់កាលពីឆ្នាំ1980 ឬ Intel Pentium ដែលបានដាក់លក់កាលពីឆ្នាំ 1990 ។

បញ្ហានេះបានធ្វើឲ្យប្រទេសរ៉ុស្ស៊ីងាកទៅប្រើប្រាស់បន្ទះឈីបដែលផលិតដោយប្រទេសចិនជំនួសឲ្យបន្ទះឈីប Intel និង AMD ដោយហេតុថាច្បាប់ហាមនាំចេញផលិតផលរបស់ប្រទេសនានាទាំងនោះ គឺស្ថិតនៅក្រោមបញ្ជារបស់អាម៉េរិកទាំងអស់ ។

ប្រភព ៖ The Register

Leave a Reply

Your email address will not be published. Required fields are marked *