December 7, 2022
តើសហព័ន្ធបាល់ទាត់ឥណ្ឌាធ្វើការអន់ដល់ថ្នាក់នឹង ឬក៏ជាចេតនាដើម្បីបំបាក់ទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា ?
Opinion

តើសហព័ន្ធបាល់ទាត់ឥណ្ឌាធ្វើការអន់ដល់ថ្នាក់នឹង ឬក៏ជាចេតនាដើម្បីបំបាក់ទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា ?

ឥណ្ឌាបានបង្កើតហេតុការណ៍មិនគួរឲ្យជឿមួយកាលពីយប់មិញក្នុងព្រឹត្តិការណ៍ជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup 2023 រវាងក្រុមជម្រើសជាតិឥណ្ឌានឹងក្រុមជម្រើសជាតិកម្ពុជា ដោយនៅមុនការប្រកួតរយៈពេលប្រហែល៤ម៉ោង នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានចេញលិខិតព្រមាន សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ ។ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានព្រមានដោយទុកយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ ។


ភ្លាមៗនោះមិនដល់១ម៉ោងផង សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានធ្វើលិខិតផ្លូវការសុំទោសកម្ពុជា ចំពោះកំហុសរបស់ដែលមិនបានយកចិត្តទុកដាក់ចំពោះក្រុមបាល់ទាត់កម្ពុជា រួមទាំងទង់ជាតិរបស់កម្ពុជា ។


បន្ទាប់ពីចេញលិខិតសូមទោសរួចមកក្រុមកម្ពុជាក៏យល់ព្រមបន្តការប្រកួតជាធម្មតា តែឥណ្ឌាបានបង្កើតហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបន្ថែមទៀតដល់ក្រុមជម្រើសជាតិកម្ពុជា ។ នៅពេលដែលក្រុមពិធីករនៅក្នុងកីឡាដ្ឋានប្រកាសឲ្យគោរពភ្លេងជាតិនៃប្រទេសកម្ពុជាតែអ្នករៀបចំការប្រកួតបែបជាតិចាក់ភ្លេងជាតិរបស់ឥណ្ឌាខ្លួនឯងទៅវិញ ហើយនៅពេលដែលកម្ពុជាត្រូវគោរពភ្លេងជាតិវិញម្ដងបែបជាមិនលឺភ្លេងជាតិបន្លឺឡើង ហើយក្រុមកម្ពុជាត្រូវរងចាំរហូតដល់៧នាទីទើបអាចគោរពភ្លេងជាតិបាន ។


នេះបើក្រុមការងាររបស់សហព័ន្ធបាល់ទាត់កម្ពុជាមិនទៅស្វែងរកភ្លេងជាតិឲ្យឥណ្ឌាទេនោះ ប្រហែលជាឥណ្ឌារកមិនឃើញបានចាក់ឲ្យកម្ពុជាទេមើលទៅ ។ តើសហព័ន្ធបាល់ទាត់ឥណ្ឌាធ្វើការអន់ដល់ថ្នាក់នឹង ឬក៏ជាចេតនាដើម្បីបំបាក់ទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា ។ ខណៈដែលសូម្បីតែលីគកំពូលរបស់កម្ពុជា Cambodia Primer league ក៏រៀបបានល្អជាងការប្រកួតដែលឥណ្ឌារៀបចំកាលពីយប់មិញផងដែរ ។


តែនៅព្រឹកនេះសហព័ន្ធបាល់ទាត់ឥណ្ឌាបានចេញលិខិតសុំទោសក្រុមជម្រើសកម្ពុជា ចំពោះការធ្វើជាម្ចាស់ផ្ទះដ៏អន់របស់ខ្លួន ។ ខណៈដែលប្រកួតក្រោយក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង និងក្រុមជម្រើសជាតិអាហ្គានីស្ថាន ។

ចាំមើលថាតើនឹងមានរឿងបែបនេះកើតឡើងទៀតដែរឬទេ ?

“ទាំងអស់គ្នាដេីម្បីកម្ពុជា”

Leave a Reply

Your email address will not be published. Required fields are marked *

X