តើបុរសចិត្តខ្លាំង ហ្សេលេនស្គី យល់ព្រមចរចាទេ ក្រោយលោក ពូទីន ប្រកាសថា ត្រៀមខ្លួនរួចហើយក្នុងការចរចាជាមួយអ៊ុយក្រែន !!
Read Time:1 Minute, 24 Second
Views:390

តើបុរសចិត្តខ្លាំង ហ្សេលេនស្គី យល់ព្រមចរចាទេ ក្រោយលោក ពូទីន ប្រកាសថា ត្រៀមខ្លួនរួចហើយក្នុងការចរចាជាមួយអ៊ុយក្រែន !!

2 0

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមការចរចាសន្តិភាពជាមួយអ៊ុយក្រែន ប៉ុន្តែបានព្រមានទៅកាន់អ្នកដែលបដិសេធការចរចាថា ការអូសបន្លាយជម្លោះដែលកំពុងបន្តនឹងធ្វើឱ្យកិច្ចពិភាក្សាបែបនេះកាន់តែពិបាកកើតឡើង ។

លោកពូទីនបាននិយាយថា “យើងមិនបដិសេធ ការចរចាសន្តិភាពទេ ប៉ុន្តែអ្នកដែលបដិសេធការចរចាគួរតែដឹងហើយថាពួកគេធ្វើសង្រ្គាមកាន់តែយូរ ពួកគេនឹងកាន់តែលំបាកក្នុងការចរចា” ។


លោក ពូទីន បានបន្តថា សព្វថ្ងៃនេះយើងឮថា គេចង់ឲ្យយើងចាញ់នៅក្នុងសមរភូមិ ។ អញ្ចឹងតើខ្ញុំអាចនិយាយអ្វីបាន? អនុញ្ញាតឱ្យពួកគេព្យាយាមសិនចុះ ព្រោះយើងមិនទាន់បានចាប់ផ្តើមអ្វីនៅឡើយទេ ។


លោកពូទីនក៏បាននិយាយផងដែរថា លោកខាងលិចហាក់ដូចជាមានឆន្ទៈ “ប្រយុទ្ធរហូតដល់អ៊ុយក្រែនសល់ទាហានតែម្នាក់ “។ គាត់បាននិយាយថា នេះជា”សោកនាដកម្ម” សម្រាប់ប្រជាជនអ៊ុយក្រែន ។

ប្រភព ៖ RT

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ៊ុយក្រែនបានថ្លែងអំណរគុណចំពោះ លោក Boris Johnson សម្រាប់ការគាំទ្រខ្លួននៅក្នុង “ពេលវេលាដ៏លំបាកបំផុត” កន្លងមក!! ​
Next post អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានជនមិនស្គាល់មុខបាញ់ធ្វើការបាញ់ប្រហារលោកពីក្រោយ ធ្លាយចំដើមទ្រូងរបស់លោក!!