News & Blogs

News អត្ថបទព័ត៌មាន

តើនៅពេលណាដែលភ្ញៀវទេសចរចិនយល់ថា ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសអាចមានសុវត្ថិភាពឡើងវិញ?

ប្រទេសចិន៣

តើនៅពេលណាដែលភ្ញៀវទេសចរចិនយល់ថា ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសអាចមានសុវត្ថិភាពឡើងវិញ?

តើនៅពេលណាដែលភ្ញៀវទេសចរចិនយល់ថា ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសអាចមានសុវត្ថិភាពឡើងវិញ? ទិសដៅទេសចរអន្តរជាតិដែលកំពុងរង់ចាំភ្ញៀវចិនត្រលប់ទៅវិញ ប្រហែលជាត្រូវខកចិត្តហើយ 

– ចំណាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅបរទេសនៅតែមានភាពមិនល្អប្រសើរនោះទេនៅក្នុងប្រទេសចិន ប៉ុន្តែវាមិនបានបញ្ឈប់មន្រ្តីនៅក្នុងឧស្សាហកម្មនេះមួយចំនួនពីការព្យាករនៃការស្ទុះងើបឡើងវិញយ៉ាងរហ័សនៃវិស័យទេសចរណ៍នោះទេ 

     – ការព្យាករមួយដែលបង្ហាញថា វានឹងត្រូវចំណាយពេល ៥ ឆ្នាំទៀតសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិនដើម្បីឈានដល់កម្រិតមួយដូចកាលពីឆ្នាំ២០១៩ ប្រហែលជាការត្រឹមត្រូវ

តើហុងកុង ប្រទេសថៃ និងរុស្ស៊ីមានអ្វីដូចគ្នាក្រៅពីការជំទាស់ប្រឆាំងខាងផ្នែកនយោបាយដែលបានបង្ហាញនៅក្នុងចលនាតវ៉ាថ្មីៗនេះ ?

ចម្លើយគឺ ៖ ចិនដីគោកគឺជាប្រភពដ៏ធំបំផុតចំពោះវិស័យទេសចរណ៍របស់ពួកគេទាំងបីនៅក្នុងឆ្នាំ២០១៩ ដូចៗគ្នា ។

ទិសដៅទាំងបីនេះគឺមានភាពខុសគ្នាឆ្ងាយពីការកត់ត្រានូវចំនួនភ្ញៀវទេសចរចិនយ៉ាងច្រើនដែលឆ្លងកាត់ព្រំដែនរបស់ពួកគេនៅមុនការផ្ទុះវីរុសកូរ៉ូណា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេបានបិទព្រំដែននៅពេលដែលមានការផ្ទុះខ្លាំង ហើយពេលនេះ ពួកគេក៏មានការខ្វាយខ្វល់ដែលថា តើពេលណាទើបទេសចរចិនអាចនឹងត្រលប់មកវិញ ។ 

យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន អ្នកទេសចរជនជាតិចិនបានធ្វើដំណើរទៅក្រៅប្រទេសចំនួន ១៦៩.២១ លាននាក់ក្នុងឆ្នាំ២០១៩ ។ ហើយទោះបីជាជាង ១០០ លាននៃអ្នកទាំងអស់នោះបានធ្វើដំណើរទៅហុងកុង ម៉ាកាវ ឬតៃវ៉ាន់ក៏ដោយ ក៏នៅតែមានអ្នកទេសចរចិនរាប់លាននាក់ធ្វើដំណើរទៅកាន់ទិសដៅផ្សេងៗទៀតនៅទូទាំងពិភពលោក ។

ប្រសិនបើកំណើនទេសចរក្នុងស្រុករបស់ប្រទេសចិនមានការកើនឡើងវិញ នោះវិស័យទាំងឡាយដែលពឹងផ្អែកលើទេសចរនឹងងើបឡើងវិញដូចគ្នា ។ ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានឱ្យដឹងថា យោងតាមទិន្នន័យពីភ្នាក់ងារទេសចរ Trip.com ពួកគេទទួលបានការកក់ចំនួន ២៣០ លានដំណើរកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សម្រាកសាធារណៈនៃទិវាពលកម្ម (Labour Day)ដែលបានចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែឧសភា កាលពីឆ្នាំ២០១៩ កន្លងទៅ មុនពេលមានវត្តមាននៃជំងឺកូវីដ-១៩ ។ វាហាក់ដូចជាមានទំនុកចិត្តក្នុងការសន្មតថា ទីផ្សារទេសចរជនជាតិចិនគឺនៅទំលំទូលាយខ្លាំងណាស់ ។

ទោះជាយ៉ាងណាក៏ដោយ ដំណើរកម្សាន្តក្រៅប្រទេសនៅតែជាការរំពឹងទុកដ៏សែនយូរទៅមុខទៀត ។ អ្នកពិគ្រោះយោបល់ខាងផ្នែកគ្រប់គ្រងលោកម៉ាកឃីនស៊ី (McKinsey) បានតាមដានចំណាប់អារម្មណ៍អ្នកធ្វើដំណើរក្នុងប្រទេសចិនអំឡុងពេលនៃការីករាលដាលនៃជំងឺកូវីដ-១៩ ហើយបានសង្កេតឃើញថា អ្នកឆ្លើយតបចំនួន ៤៣ ភាគរយលើការស្ទង់មតិថ្មីៗនេះដែលបានធ្វើកាលពីខែមករា ស្តីអំពីបំណងចង់ទៅរកស៊ីនៅក្រៅប្រទេសបានបង្ហាញថា Òប្រជាជនចិនភាគច្រើនមានអារម្មណ៍ថា ការធ្វើដំណើរជាលក្ខណៈអន្តរជាតិ មិនថាការធ្វើដំណើរបែបអាជីវកម្ម ឬការកម្សាន្តក៏ដោយ ក៏នៅតែមិនទាន់មានសុវត្ថិភាពទាំងស្រុងÓ នៅឡើយទេ ។

យោងតាមការរកឃើញរបស់លោកម៉ាកឃីនស៊ីបានបង្ហាញថា Òមនុស្សភាគច្រើមានអារម្មណ៍អវិជ្ជមានចំពោះប្រទេសដ៏ទៃទៀតអំពីការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយព្រួយបារម្ភអំពីគ្រោះថ្នាក់នៃការឆ្លងពីការធ្វើដំណើរទៅបរទេស ។ មួយវិញទៀត ការតម្រូវជាចាំបាច់ក្នុងការធ្វើចត្តាឡីស័កនៅក្នុងប្រទេសចិន បន្ទាប់ពីវិលត្រលប់មកពីធ្វើដំណើរកម្សាន្តវិញ ក៏ជាឧបសគ្គដ៏ធំមួយផងដែរ ។

អ្វីដែលលើសពីជំនឿទុកចិត្តរបស់អ្នកដំណើរទៅទៀតនោះគឺវិធានការរឹតត្បិតដែលបានដាក់ចេញដោយរដ្ឋាភិបាល ក្រុមហ៊ុន និងស្ថាប័នផ្សេងៗ គឺជាអ្វីដែលនឹងកំណត់ល្បឿននៃការត្រលប់មកវិញនៃការធ្វើដំណើរ ។ ប៉ុន្ដែការបន្តវិធានការរឹតត្បិតយូរនឹងធ្វើឱ្យការធ្វើដំណើរទៅក្រៅប្រទេសបន្តអូសបន្លាយពេលយូរជាងការធ្វើដំណើរក្នុងស្រុកដើម្បីឱ្យបានដូចកាលពីមិនទាន់មានជំងឺកូវីដ-១៩ មកវិញ ។ 

ទោះជាយ៉ាងណាក៏ដោយ វាមិនបានបញ្ឈប់មន្រ្តីនៅក្នុងឧស្សាហកម្មនេះពីការព្យាករនៃការស្ទុះងើបឡើងវិញយ៉ាងលឿនទៅនឹងបទដ្ឋានចាស់មុនពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ឡើយ ។ របាយការណ៍ស្តីពីប្រសាស៍របស់លោកបណ្ឌិតអាដាម វ៉ូ (Adam Wu) នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ CBN Travel & MICE ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងទីក្រុងឡុងដ៍ នៅឯកម្មពិធីពិព័រណ៍ពាណិជ្ជកម្មទីផ្សាររបស់អារ៉ាប់ (Arabian Travel Market trade show) នាពេលថ្មីៗនេះ គេហទំព័រសារព័ត៌មាន Travel Daily Media បានកត់សម្គាល់ថា Òទេសចរប្រទេសចិននឹងឈានដល់កម្រិតដូចមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៣ ខណៈពេលដែលការធ្វើដំណើរនៅបរទេសត្រូវបានគេព្យាករថានឹងកើនឡើងដល់ ៨៨ លាននាក់បន្ទាប់ពីមានកំណើន ១០៨% ក្នុងឆ្នាំ២០២២ ហើយក៏នឹងកើនឡើង ៤៤% ទៀតនៅឆ្នាំ២០២៣Ó  ។

ប្រាកដណាស់ថា នឹងមានអ្នកទេសចរជនជាតិចិនទៅលេងនៅក្រៅប្រទេសចំនួន ៨៨ លាននាក់ ដែលជាសញ្ញាសម្គាល់ពីការវិលត្រលប់ទៅរកតួលេខមុនពេលនៃការរាតត្បាត ប៉ុន្តែវាមិនមែនដូចទេសចរចិនកាលពីឆ្នាំ២០១៩ នោះទេ ។ ផ្ទុយទៅវិញ វាបាននាំទៅរកភាពខុសឆ្ងាយពីអតីតកាលនៃឆ្នាំ២០១២ និង ២០១៣ នៅពេលដែលជនជាតិចិន ៨៣.១៨ លាននាក់ និងជនជាតិចិនចំនួន ៩៨.១៩ លាននាក់បានធ្វើដំណើរទៅបរទេស ។ នៅសម័យនោះ ភ្ញៀវទេសចរមកពីប្រទេសចិនគឺជាការកើតឡើងថ្មីដំបូងបំផុត ហើយពួកគេក៏មិនទាន់បានបង្កើតកេរ្តិ៍ឈ្មោះល្អមួយដើម្បីលុបបំបាត់អាកប្បកិរិយាអួតអាងរបស់ខ្លួននោះដែរ ។

យ៉ាងងាយស្រួល គោលដៅទេសចរដែលគ្មានសង្ឃឹមថានឹងអាចទទួលបានភ្ញៀវចិនត្រលប់ទៅវិញ ហាក់ដូចជាបានបំភ្លេចរាល់ពិសោធន៍អាក្រក់ៗទាំងឡាយជាមួយភ្ញៀវចិនដើម្បីរង់ចាំទទួលពួកគេត្រលប់មកម្ដងទៀត ។  ទាំងកោះភូកេត (Phuket) នៅប្រទេសថៃ និងកោះបាលី (Bali) នៅប្រទេសឥណ្ឌូនេស៊ី ដែលជាកោះរមណីយដ្ឋានពីរដែលទទួលបានការចាប់អារម្មណ៍ចង់ទៅលេងកម្សាន្តជាច្រើនពីសំណាក់ភ្ញៀវទេសចរចិន ។ កោះទាំងពីរនេះហាក់ដូចជាកំពុងត្រៀមខ្លួនរួចរាល់សម្រាប់ការមកដល់នូវភ្ញៀវទេសចរអន្តរជាតិដ៏ច្រើនចាប់ពីខែកក្កដាទៅ ។ ទោះបីជាមនុស្សគ្រប់គ្នាចង់ធ្វើដំណើរកម្សាន្តបានក្នុងរយៈពេលឆាប់ៗនេះក៏ដោយ ក៏ពួកគេទាំងនោះនៅតែពិចារណាដល់ការរឹតបន្តឹងដែលត្រូវបានមើលឃើញក្នុងពេលបច្ចុប្បន្ននេះផងដែរ ។ ការធ្វើចត្តាឡីស័ក អាចជារឿងដែលគួរឱ្យធុញទ្រាំ បន្ទាប់ពីត្រលប់មកពីការធ្វើដំណើរកម្សាន្តវិញ និងប៉ះពាល់ដល់ការបែងចែកថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដែលជាហេតុធ្វើឱ្យប្រជាជននៅក្នុងប្រទេសចិន និងនៅប្រទេសដទៃទៀតមិនអាចធ្វើដំណើរក្នុងអំឡុងពេលនេះបានឡើយ ។ 

ដូច្នេះ ប្រហែលជាការព្យាកររបស់ក្រុមហ៊ុនវិភាគទិន្នន័យ ForwardKeys ដែលថា វានឹងត្រូវចំណាយរយៈពេលប្រាំឆ្នាំទៅមុខទៀតសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរបស់ជនជាតិចិនដើម្បីឈានដល់ចំនួន ៩៨ ភាគរយនៃឆ្នាំ២០១៩ គឺជាការត្រឹមត្រូវ ។ នៅពេលជាមួយគ្នានោះដែរ គោលដៅទេសចរណ៍ដែលធ្លាប់តែពឹងផ្អែកលើការហូរចូលឥតឈប់ឈរនៃអ្នកទេសចរមកពីប្រទេសចិន ចង់ ឬមិនចង់ ពួកគេត្រូវព្រមទទួលយកជីវិតដែលគ្មានភ្ញៀវទេសចរចិនមួយរយៈពេលទៀត ៕

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!