News & Blogs

News

តើកន្លែងណាជាដើមកំណើតនៃជំងឺអាសន្នរោគ SARS ឬ COVID-19?

website-cover-5

តើកន្លែងណាជាដើមកំណើតនៃជំងឺអាសន្នរោគ SARS ឬ COVID-19?

សាន់ដារប៊ែន (Sundarbans) ជាព្រៃកោងកាងដ៏ធំមួយនៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌាដែលត្រូវបានទុកចោលដោយអធិរាជម៉ុងហ្គោលព្រោះបានមើលឃើញថា វាជាតំបន់គ្រោះថ្នាក់ និង ជាដែនដីបីសាច ។  វាគឺជាការពិត ព្រោះចាប់តាំងពីពេលនោះមក តំបន់នោះបានកាន់កាប់ដោយមេរោគអាសន្នរោគដែលបង្កើតបានជាសត្វល្អិតតូចៗ ដូចជាសត្វចៃដែលហៅថាជា ដង្កូវទឹក (Copepod) ជាដើម ។

ប៉ុន្តែប្រហែលក្នុងឆ្នាំ ១៧៦០ ក្រុមហ៊ុនឥណ្ឌាបូព៌ា (East India Company) បានឈូសឆាយតំបន់នោះដោយបានកាប់ឆ្កាព្រៃដើម្បីយកដីមកដាំស្រូវ ។ នៅចុងសតវត្សទី១៩ មនុស្សបានកាន់កាប់ ៩០ ភាគរយនៃតំបន់សាន់ដារប៊ែន (Sundarbans) នោះ ។ ហើយពួកគេបានធ្វើការ និងយកទឹកដែលពពេញទៅដោយមេរោគនោះមកងូតដោយមិនមានការព្រួយបារម្ភអ្វីបន្តិចសោះ ។

ការបន្តពង្រីកវិសាលភាពដ៏ធំធេងនេះបានធ្វើឲ្យបាក់តេរីអាសន្នរោគអាចបន្សាំខ្លួនទៅនឹងរាងកាយមនុស្ស និងធ្វើឲ្យសារពាង្គយើងបានក្លាយជាជំរកថ្មីរបស់ពួកវា ។  យូរៗទៅ បាក់តេរីទាំងនោះបានវិវត្តទៅជា “កន្ទុយ” តូចៗដែលអាចឲ្យវាផ្គុំគ្នាបង្កើតបានជាស្បែកស្អិតស្ដើងរស់នៅក្នុងពោះវៀនរបស់យើង ។

យើងបានឃើញករណីនេះកើតឡើងម្តងទៀតក្នុងឆ្នាំ ២០០៣ ដោយ មានការរីករាលដាលនៃជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយដែលហៅថា សា (SARS)  នៅពេលវីរុសនៅលើខ្លួនសត្វប្រចៀវបានចាប់ផ្ដើមបន្សាំខ្លួនទៅនឹងសារពាង្គកាយរបស់មនុស្សនៅក្នុង “ផ្សារសើម (Wet Market)” នៅខេត្តក្វាងចូវនៃប្រទេសចិន ។

អ្នកលក់នៅផ្សារមួយនេះមានលក់សត្វរស់ជាច្រើនប្រភេទដូចជា អណ្តើក ពស់ និងសត្វប្រចៀវ ។ វីរុសដែលបង្កឲ្យមានជំងឺ SARS ជាក់ស្ដែងបានកើតចេញពីវីរុសសត្វប្រចៀវត្រនាប់ជើងសេះ (Horseshoe Bat Virus) ដែលជាធម្មតាវាមិនអាចបង្កអន្តរាយដល់មនុស្ស និង សត្វបានទេ ។

ប៉ុន្តែ ដោយសារក្នុងផ្សារនេះមានលក់សត្វព្រៃជាច្រើននៅកន្លែងតែមួយដែលមានទីធ្លាតូចចង្អៀត មេរោគនេះបានឆ្លងជាបន្តបន្ទាប់ទៅសត្វផ្សេងទៀត ហើយបន្តរហូតដល់មនុស្ស ។

ដូច្នេះ យើងបានដឹងពីការផ្ទុះឡើងនៃមេរោគនេះយ៉ាងដូចម្តេចហើយ ។  នៅជំពូកបន្ទាប់ យើងនឹងបានដឹងពីរបៀបនៃការផ្ទុះឡើងនៃជំងឺនេះ ដែលមានការរីករាលដាលពាស់ពេញពិភពលោក ។ 

ដើម្បីស្វែងយល់បន្ថែមពីជំងឺអសន្នរោគនេះ នៅសប្តាហ៌ក្រោយក្រុមការងារ eBook នឹងចុះផ្សាយសៀវភៅមួយក្បាលដែលមានចំណងជើងថា “អាសន្នរោគ” ។ សូមរងចាំអានទាំងអស់គ្នា! ពីក្រុមការងារ eBook Cambodia

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!