តួកគីព្រមានក្រិកថា នឹងត្រូវបង់ថ្លៃខូចខាតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើខ្លួននៅតែបន្តរំខានដល់យន្តហោះចម្បាំងតួកគី
Breaking News

តួកគីព្រមានក្រិកថា នឹងត្រូវបង់ថ្លៃខូចខាតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើខ្លួននៅតែបន្តរំខានដល់យន្តហោះចម្បាំងតួកគី

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្រមានក្រិកថា ក្រិកនឹងត្រូវបង់ថ្លៃខូចខាតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើខ្លួននៅតែបន្តរំខានដល់យន្តហោះចម្បាំងតួកគីនៅលើសមុទ្រ Aegean ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

ប្រទេសជិតខាងរបស់អង្គការណាតូទាំងពីរមានជម្លោះព្រំដែនសមុទ្រ និងផ្លូវអាកាសជាយូរយារណាស់មកហើយ ដែលនាំទៅដល់ការល្បាត និងបេសកកម្មស្ទាក់ចាប់របស់កងកម្លាំងអាកាសស្ទើរតែរាល់ថ្ងៃ ភាគច្រើននៅជុំវិញកោះក្រិក ក្បែរឆ្នេរសមុទ្ររបស់ប្រទេសតួកគី ។

ប្រទេសតួកគីបានត្អូញត្អែរពីអ្វីដែលខ្លួនហៅថាសកម្មភាពបង្កហេតុដោយទីក្រុងអាថែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយនិយាយថា ទង្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរវាងប្រទេសទាំង២ ។

នៅក្នុងឧបទ្ទវហេតុបែបនេះ ទីក្រុងអង់ការ៉ាបាននិយាយថា កាលពីចុងសប្តាហ៍មុន ប្រទេសក្រិកបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដែលផលិតដោយរុស្ស៊ី ដើម្បីរំខានដល់យន្តហោះតួកគី ក្នុងបេសកកម្មឈ្លបយកការណ៍ ដែលខ្លួនហៅថាជា “សកម្មភាពអរិភាព”។

នៅក្នុងសុន្ទរកថារបស់លោក Erdogan បានចោទប្រកាន់ក្រិកថា “ប៉ុនប៉ងបាញ់ទម្លាក់យន្តហោះចម្បាំងតួកគីដោយប្រើប្រព័ន្ធការពារដែនអាកាស S-300” ។

Leave a Reply

Your email address will not be published. Required fields are marked *