តួកគីបង្ហើបអំពីហេតុផលដែលខ្លួនប្ដេជ្ញារារាំងស៊ុយអែតនិងហ្វាំងឡង់មិនឲ្យចូលណាតូ!! 
Read Time:1 Minute, 42 Second
Views:20

តួកគីបង្ហើបអំពីហេតុផលដែលខ្លួនប្ដេជ្ញារារាំងស៊ុយអែតនិងហ្វាំងឡង់មិនឲ្យចូលណាតូ!! 

0 0

តួកគីដែលជាប្រទេសសមាជិកអចិន្ត្រៃរបស់អង្គការណាតូបានបញ្ជាក់អំពីជំហរក្នុងការរារាំងមិនឲ្យស៊ុយអែតនិងហ្វាំងឡង់ចូលជាសមាជិកណាតូក៏ដោយសារតែស្លាកស្នាមរបួសជាច្រើនឆ្នាំមកហើយនោះគឺ បញ្ហាពាក់ព័ន្ធទៅនឹងវិស័យសន្តិសុខជាតិរបស់ប្រទេសតួកគី ។ បញ្ហានេះ ប្រទេសតួកគីក៏ធ្លាប់បានជម្រាបប្រាប់ឲ្យប្រទេសទាំងពីរខាងលើបានដឹងផងដែរ តែពួកគេហាក់ធ្វើមិនដឹងមិនព្ញ ដោយប្រទេសទាំងពីរខាងលើបានជជែសផ្ដល់កន្លែងជ្រកកោនដល់ក្រុមភារវៈកម្មដែលចង់ផ្ដាច់ទឹកដី និងផ្សំគំនិតក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រទេសតួកគី ។ នៅក្នុងពិភពលោកយើងនេះមានក្រុមភារវៈកម្មជាច្រើនរាប់មិនអស់ក៏ពិតមែន តែនៅក្នុងប្រទេសតួកគីវិញមាន ក្រុមភារវៈកម្មចំនួនពីរដែលបានគម្រាមកំហែងដល់ប្រទេសតួកគីខ្លាំងបំផុតគឺ ទី១.គណបក្ស Kurdistan Workers’ Party (PKK) ត្រូវបានបង្កើតឡើងដោយ Abdullah Ejalan ជាមួយនឹងគោលដៅសំខាន់នៃការបង្កើតរដ្ឋ Kurdistan ផ្តាច់ខ្លួនចេញពីប្រទេសទួរគី ។ ទី២.អង្គការភេរវៈកម្ម Fetullah របស់ប្រទេសទួរគី (FETO) ជឿថា បព្វជិតដ៏មានឥទ្ធិពល Fethullah Gulen នៅពីក្រោយចលនានេះ ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាល Adogan នៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2016 តែមិនបានសម្រេច  ។

ប្រភព ៖

Aljazeera

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ការសែតរបស់អង់គ្លេសចុះផ្សាយបែបចំអកថា “ពូទីនកំពុងតែឆ្គួតហើយ”
Next post តុលាការទីក្រុងមូស្គូពិន័យ Google ជុំវិញការបរាជ័យក្នុងការលុប ‘មាតិកាហាមឃាត់’