តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ជាលើកទីពីរចំនួន 21.7ពាន់លានរូបល
Breaking News

តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ជាលើកទីពីរចំនួន 21.7ពាន់លានរូបល

ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី RIA Novosti បានរាយការណ៍ថា តុលាការ Tagansky របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ធ្វើការផាកពិន័យជាលើកទីពីរ នូវចំនួនទឹកប្រាក់ 21,7ពាន់លានរូបល ដោយអនុវត្តចំពោះក្រុមហ៊ុន Google ដែលខកខានក្នុងការលុបមាតិកាព័ត៌មានមិនពិត ស្ដីអំពីយោធារុស្ស៊ី ក្នុងអំឡុងពេលប្រតិបត្តិការពិសេសនៅប្រទេសអ៊ុយក្រែន ។

តុលាការទីក្រុង Tagansky របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូបានតម្កល់សេចក្តីសម្រេចរបស់ចៅក្រមចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2022 ប្រឆាំងទៅនឹងក្រុមហ៊ុន Google ដែលមានចំនួនទឹកប្រាក់សរុបក្នុងការផាកពិន័យ ស្របតាមមាត្រា 13.41 នៃក្រមរដ្ឋបាលរបស់សហព័ន្ធរុស្ស៊ីដល់ទៅ 21,770លានរុបល ឬប្រហែល 10% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Google ក្នុងប្រទេសរុស្ស៊ី ។ នេះគឺជាការផាកពិន័យជាលើកទីពីរពីសំណាក់តុលាការរបស់ទីក្រុងម៉ូស្គូទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកមួយនេះ ។

មូលហេតុនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុន Google ជាលើកទីពីរនេះ បើយោងតាមការបញ្ជាក់របស់ភ្នាក់ងារត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានបញ្ជាក់ថា មូលហេតុមកពីខ្លឹមសារដែលបានបង្ហោះនៅលើ YouTube video hosts ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google ។

Leave a Reply

Your email address will not be published. Required fields are marked *