News & Blogs

ខ្លីៗពីប្រវត្តិសាស្ត្រខ្មែរ

តម្លៃយុវជនដែលជាសសរទ្រូងជាតិដ៏រឹងមាំ

តម្លៃយុវជន1

តម្លៃយុវជនដែលជាសសរទ្រូងជាតិដ៏រឹងមាំ

#តម្លៃយុវជន

ខួរក្បាលពូកែ ចិត្តគំនិតល្អ កិរិយាមាយាទថ្លៃថ្នូរ មានសុជីវធម៌ និង សីលធម៌ខ្ពស់ កូនរស់ក្នុងសង្គមនេះមានតម្លៃណាស់ ជាពិសេសស្ថិតក្នុងកាលៈទេសៈសង្គមកូនកំពុងតែជ្រួលច្របល់នឹងរឿងបែកស្លុយ ។ កូនស្រីម្តាយត្រូវតែជាមនុស្សដែលស្រលាញ់ការអប់រំ បណ្តុះទម្លាប់រៀនសូត្រជាប្រចាំ ចេះចែករំលែកអំពើល្អដល់ជនរួមជាតិកូនដែលខ្វះខាត កូននឹងជួបតែភ័ព្វសំណាងជារៀងរហូត ។ កូនស្រីម្តាយមិនមែនជាមនុស្សស្រីទន់ខ្សោយនោះទេ កូនត្រូវតែជាមនុស្សដែលមានប្រាជ្ញា ព្រោះប្រាជ្ញានេះហើយ ជាអាវុធជួយដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញទាំងឡាយក្នុងជីវិតរបស់កូន ។ 

កូនកុំឈ្លោះ កុំវក់វីតាមព្យុះភ្លៀង កុំជ្រើមជ្រួលនឹងទំនោរសង្គម ដែលមើលឃើញតែភ្លើងពណ៌ ច្រៀងរាំ  កូនត្រូវតែជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយ ស្គាល់ស្ថានការណ៍សង្គមខាងក្រៅ និងស្គាល់ពិភពលោកឲ្យបានច្បាស់ ។ កូនមានខួរក្បាលល្អមួយហើយ កូនត្រូវបន្តផ្តល់ចំណីដល់វា ដូចជាការអានសៀវភៅ និង ការតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចជាតិ និង អន្តរជាតិ បើកូនធ្វើបានដូច្នេះ វាពិតជាប្រពៃណាស់ ។

កូនអើយតម្លៃនៃសង្គមមួយ គឺស្តែងចេញតាមរយៈសកម្មភាពរបស់យុវជនជំនាន់នោះហើយ គេមិនចាំបាច់ធ្វើស្ថិតិស្រាវជ្រាវរកអ្នកចេះដឹង ឬល្ងង់ខ្លៅ តាមការសិក្សាសុីជម្រៅអ្វីនោះទេ កូនមើលតែព័ត៌មាន ឬអ្វីដែលពួកគេចែករំលែកតាមហ្វេសប៊ុករបស់ពួកគេទៅ កូននឹងបានយល់ពីសង្គមនោះហើយ ។ កូនស្រីម្តាយត្រូវតែរត់ចេញឲ្យឆ្ងាយពីសង្គមវឹកវរបែបនេះ កូនត្រូវតែកាន់សៀវភៅ ភ្ជាប់ខ្លួនរៀនសូត្រ បណ្តុះទម្លាប់ល្អៗ ហើយត្រូវតែធ្វើជាសសរទ្រូងជាតិដ៏រឹងមាំសម្រាប់ជាតិខ្មែរណា៎កូន ។ 

ពីក្រុមការងារ eBook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!