តម្លៃប្រេងឆៅបានកើនឡើង 2.7% ខណៈក្រុមប្រទេសOPEC Plus រំពឹងថានឹងមិនបង្កើតការផលិតបន្ថែមទៀតទេ!!
Breaking News

តម្លៃប្រេងឆៅបានកើនឡើង 2.7% ខណៈក្រុមប្រទេសOPEC Plus រំពឹងថានឹងមិនបង្កើតការផលិតបន្ថែមទៀតទេ!!

តម្លៃប្រេងឆៅ West Texas កាលពីថ្ងៃសុក្រ ទី29 ខែកក្កដា ឆ្នាំ2022 បានកើនឡើង 2.7% ដោយឡែកទីផ្សារប្រេងឆៅកំពុងតាមដានដោយយកចិត្តទុកដាក់លើកិច្ចប្រជុំនៃក្រុម OPEC Plus រួមទាំងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីនៅថ្ងៃទី3 ខែសីហា ឆ្នាំ2022 ខាងមុខនេះ ដែលត្រូវបានគេរំពឹងទុកថា OPEC Plus នឹងមិនបង្កើនការផលិតកម្មប្រេងដូចដែលសហរដ្ឋអាម៉េរិកសង្ឃឹមនោះឡើយ ។

ទីភ្នាក់ងារសារព័ត៌មាន CNBC របាយការណ៍ដោយបានដកស្រង់ប្រភពព័ត៌មានមួយថា OPEC Plus គួរតែរក្សានូវការផលិតឲ្យនៅក្នុងកម្រិតដដែល ។ អ្នកវិភាគនិយាយថា វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ OPEC Plus ក្នុងការបង្កើននូវការផលិត ដោយសារតែប្រទេសជាច្រើនកំពុងប្រឈមមុខទៅនឹងការលំបាកក្នុងការបំពេញកូតាដែលមានស្រាប់របស់ពួកគេ ។

តម្លៃប្រេងឆៅ West Texas ដែលនឹងធ្វើការចែកចាយប្រេងឆៅក្នុងខែកញ្ញា ដែលបានដាក់លក់នៅលើ NYMEX បានកើនឡើង 2.7% គឺនឹងលក់នៅក្នុងតម្លៃ 99.67ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ។

ជាងនេះទៅទៀតនោះ ការធ្លាក់ចុះនូវប្រាក់ដុល្លារអាម៉េរិក និងទីផ្សារភាគហ៊ុនកំពុងមានការឡើងថ្លៃផងនោះ បានជួយជម្រុញដល់តម្លៃប្រេងផងដែរ ព្រោះនៅពេលដែលប្រាក់ដុល្លារធ្លាក់ចុះ អ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀតអាចទិញប្រេងបានក្នុងតម្លៃទាបជាង ។

Leave a Reply

Your email address will not be published. Required fields are marked *