តម្លៃទំនិញនានានៅក្នុងប្រទេសរុស្ស៊ីចាប់ចុះថោកមកវិញ ទោះបីជាប្រទេសនេះកំពុងរងទណ្ឌកម្មជាច្រើនក៏ដោយ!!
Breaking News

តម្លៃទំនិញនានានៅក្នុងប្រទេសរុស្ស៊ីចាប់ចុះថោកមកវិញ ទោះបីជាប្រទេសនេះកំពុងរងទណ្ឌកម្មជាច្រើនក៏ដោយ!!

អតិផរណានៅក្នុងុប្រទេសរុស្ស៊ីបានធូរស្រាលជាងការព្យាករណ៍ដែលបានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីការលុកលុយរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន មកលើអ៊ុយក្រែន បន្ទាប់ពីតម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ជាប់ៗគ្នា ដោយសារប្រាក់រូបលដ៏រឹងមាំ និងការធ្លាក់ចុះនៃតម្លៃបន្លែ និងផ្លែឈើតាមរដូវកាល នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

សេវាស្ថិតិសហព័ន្ធរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ការធ្លាក់ចុះនៃតម្លៃទំនិញរយៈពេលខែបីជាប់ៗគ្នាបានធ្វើឱ្យអតិផរណាប្រចាំឆ្នាំរបស់រុស្ស៊ីស្ថិតក្នុងអត្រា 15.1% នៅក្នុងខែកក្កដាខណៈកាលពីខែមិថុនាអតិផរណាប្រចាំឆ្នាំរបស់រុស្ស៊ីស្ថិតក្នុងអត្រា 15.9% ។ ជារៀងរាល់ខែ តម្លៃបានធ្លាក់ចុះ 0.39% ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល 5 ឆ្នាំ។ តម្លៃ​បន្លែ និង​ផ្លែ​ឈើ​បាន​ធ្លាក់​ចុះ​ចំនួន​ពីរ​ខ្ទង់​ចាប់​ពី​ខែ​មិថុនា ។

Leave a Reply

Your email address will not be published. Required fields are marked *