កាសែតអេស្បាញ El Pais បានរាយការណ៍ថា កិច្ចប្រជុំកំពូលណាតូនាពេលខាងមុខនៅទីក្រុងម៉ាឌ្រីដ អាចនឹងឃើញប្លុកយោធាមួយនេះសម្រេចចិត្តបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់មាត់ទ្វារផ្ទះរបស់រុស្ស៊ី ។
នៅសប្តាហ៍ក្រោយនេះប្លុកយោធាណាតូក៏ត្រូវបានគេរាយការណ៍ថា នឹងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយទីក្រុងម៉ូស្គូផងដែរ ។
ប្រទេសសមាជិកណាតូបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រែក្លាយអឺរ៉ុបខាងកើតទៅជា “បន្ទាយ” ដែលមនានទាហានរាប់ពាន់នាក់ឈរជើង និងសម្ភារៈយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ចំពេលមានការភ័យខ្លាចចំពោះការវាយលុករបស់រុស្ស៊ី ។
ប្រភព ៖ El Pais