News & Blogs

News អត្ថបទព័ត៌មាន

ដំណើរទស្សនកិច្ចរបស់អាម៉េរិកទៅកាន់ប្រទេសចិនត្រូវបានបដិសេធ ដោយសារតែលោកបៃដិនមានឥរិយាបថដូចលោកត្រាំកាន់តែខ្លាំងឡើង

ដំណើរទស្សនកិច្ចរបស់អាម៉េរិក

ដំណើរទស្សនកិច្ចរបស់អាម៉េរិកទៅកាន់ប្រទេសចិនត្រូវបានបដិសេធ ដោយសារតែលោកបៃដិនមានឥរិយាបថដូចលោកត្រាំកាន់តែខ្លាំងឡើង

ការបដិសេធរបស់ទីក្រុងប៉េកាំងក្នុងការជួបជាមួយអនុរដ្ឋលេខាធិការសហរដ្ឋអាម៉េរិកបានបង្ហាញពីទំនាក់ទំនងកាន់តែអាក្រក់ទៅៗ រវាងប្រទេសទាំងពីរ ។ មានតែលោកចូ បៃដិនប៉ុណ្ណោះដែលអាចដោះស្រាយរឿងនេះបានដោយការមិនជ្រើសរើសបន្តធ្វើតាមកេរដំណែលដ៏មហន្តរាយរបស់លោកដូណាល់ ត្រាំ ប៉ុន្តែគាត់មិនបានធ្វើដូច្នោះទេ ។

យោងតាមរបាយការណ៍មួយនៅក្នុងកាសែត The Financial Times ប្រទេសចិនបានបដិសេធមិនធ្វើជាម្ចាស់ផ្ទះនៅក្នុងដំណើរទស្សនកិច្ចដែលបានគ្រោងទុកពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិកលោកស្រី Wendy R Sherman។ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាស៊ីដ៏ទូលំទូលាយ អ្នកការទូតជើងចាស់រូបនេះមានគោលបំណងហោះហើរទៅកាន់ទីក្រុងប៉េកាំងសម្រាប់កិច្ចពិភាក្សាដែលត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលដែលមានសក្តានុពលរវាងលោកចូ បៃដិន និងលោកស៊ី ជិនពីង ។

ទោះយ៉ាងណាក៏ដោយ សម្រាប់ហេតុផលដែលមិនទាន់បានបង្ហាញ កិច្ចប្រជុំរវាងតំណាងភាគីអាម៉េរិកគឺលោកស្រី Sherman និងសមភាគីចិនគឺលោក Le Yucheng ត្រូវបានច្រានចោល ។ ក្រុមអ្នកវិភាគនៅក្នុងរបាយការណ៍នេះបានសម្តែងការព្រួយបារម្ភថា នេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់មួយ ខណៈពេលដែលអ្នកផ្សេងទៀតបានភ្ជាប់វាទៅនឹងរបៀបដែលសហរដ្ឋអាម៉េរិកបានប្រព្រឹត្ដចំពោះប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលរដ្ឋអាឡាស្កាកាលពីដើមឆ្នាំនេះ ។

រហូតមកដល់បច្ចុប្បន្ននេះ ទីក្រុងប៉េកាំងមិនទាន់ដែលបានចាត់វិធានការតតាំងខ្លាំងៗ ដាក់រដ្ឋបាលរបស់លោកបៃដិនទេ លើកលែងតែករណីមួយនេះ ប៉ុន្តែ វានឹងមានហេតុផលស្របច្បាប់ជាច្រើនទៀតក្នុងការបញ្ឈប់ចំណងទាក់ទងជាមួយសហរដ្ឋអាម៉េរិកដែលកាន់តែមានភាពអាក្រក់ទៅៗនេះ ។ ប៉ុន្តែ ម៉្យាងវិញទៀត ការបដិសេដកិច្ចប្រជុំដ៏មានសក្តានុពលនេះគឺជាសូចនាករដ៏សំខាន់មួយដែលបញ្ជាក់ពីអារម្មណ៍របស់ទីក្រុងប៉េកាំងចំពោះអាម៉េរិក ។ ពួកគេយល់ថា ជំហរ និងគោលនយោបាយរបស់លោកបៃដិនចំពោះចិន គឺមិនខុសគ្នាពីលោកត្រាំនោះទេ ។ ការសន្ទនាជាមួយអាម៉េរិកនាពេលបច្ចុប្បន្ននេះ មិនត្រូវបានគេមើលឃើញថាជាការលើកទឹកចិត្តទេ តែជាការខ្ជះខ្ជាយពេលវេលាទៅវិញ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!